ព័ត៌មានជាតិ

ជនជាតិឡាវម្នាក់កាន់គ្រឿងញៀនឆ្លងព្រំដែនកម្ពុជា-ឡាវ មកខេត្តសឹ្ទងត្រែង ត្រូវបានសមត្ថកិច្ចពួនស្ទាក់ចាប់បង្រ្កាបបាន១០ក ញ្ចប់ធំ !

ខេត្តស្ទឹងត្រែង៖ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២២មានជន ជាតិឡាវម្នាក់ ត្រូវបានកម្លាំងមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន ការិយាល័យ(ក ៩ )នៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងក្រោមការសម្របសម្រួលលោក សីុន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងកិច្ច សហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញរបស់ស្នង ការនគរបាលខេត្តស្ទឹងត្រែង និងកម្លាំង BLO កម្លាំងអន្តោប្រវេ សន៍ច្រកត្រពាំងគ្រៀល ព្រមទាំងកម្លាំងនគរបាលការពារព្រំដែនគោកវីរៈ៧០១ ក៍បាននាំជនសង្ស័យទៅឱ្យចង្អុលបង្ហាញវត្ថុតាងគ្រឿងញៀនដែលលាក់ទុកនៅក្នុងព្រៃចំនួន ១០ កញ្ចប់ធំ ។

លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ បានឱ្យដឹងដែរថា: ជនជាតិឡាវម្នាក់ ហើយនឹងវត្ថុតាងគ្រឿងញៀនដែលក ម្លាំងសមត្ថកិច្ចចាប់បង្រ្កាបរឹបអូសបាននៅចំណុចស្ពានទី២”ច្រ ករបៀង ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែ នជ័យ ខេត្តស្ទឹងត្រែង។
លោកបានបញ្ជាក់ថា ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ភីម ម៉ាន់ចាន់កាន់ ភេទប្រុស អាយុ ២៤ឆ្នាំ ជាជនជាតិឡាវរូបនេះ។ខណ:ពេលធ្វើការឆែកឆេក៍រកឃើញសារធាតុថ្នាំញឿនប្រភេទមេតំហ្វេតាមីន(ICE)ម៉្សៅក្រាមពណ៍ស ចំនួន ១០ កញ្ទប់ធំ” ដែលមានទម្ងន់ស្មើរនិង ៩.៨៦៦.៥៦ក្រាម ។
បច្ចុប្បន្នជនសង្ស័យជាជនជាតិឡាវម្មាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹង ត្រែង និង កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូ ងខេត្តដើ ម្បីចាត់ការទៅតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *