ព័ត៌មានជាតិ

ជនសង្ស័យមកពីបាត់ដំបងធ្វើសកម្មភាពឆក់កាបូបត្រូវអស់ល័ក្ខក្នុងស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖ មនុស្សចំនួន២នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបទៅលើមន្ត្រីរាជការម្នាក់។ករណីឆក់នេះកើតឡើងនៅព្រលប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ចំណុចលើ ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ការឃាត់ខ្លួននៅវេលាម៉ោង ១៨និង៣០នាទី ឆ្នាំ២០២៣នៅចំណុចភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនសង្ស័យទី១- ឈ្មោះ ខាត់ កក្កដា ភេទប្រុស អាយុ ២៣ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ទី២- ឈ្មោះ យន គឹមហេង ភេទប្រុស អាយុ ២២ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ ទ ត ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មន្រ្តីរាជការ អាសយដ្ឋានបច្ចុប្បន្ននៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ករណីនេះសមត្ថកិច្ចបានដកហូតសម្ភារវត្ថុតាង (កាបូប) ដែលមានលុយខ្មែរមួយចំនួន,ទូរសព្ទ័ដៃ ០១គ្រឿង, ខ្សែដៃ ០១ខ្សែ និងខ្សែក ០១ខ្សែ រួចប្រគល់ជូនជនរងគ្រោះវិញ និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី។

ករណីខាងលើនេះ ក្រោមការសម្របសម្រួលនីតិវិធីដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុដកហូតសម្ភារវត្ថុតាង (កាបូប) ដែលមានលុយខ្មែរមួយចំនួន,ទូរសព្ទ័ដៃ ០១គ្រឿង, ខ្សែដៃ ០១ខ្សែ និងខ្សែក ០១ខ្សែ រួចប្រគល់ជូនជនរងគ្រោះវិញហើយ ព្រមទាំងបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី។

សូមជម្រាបថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំង នគរបាលស្រុកសូទ្រនិគម សហកាជាមួយនគរបាលស្រុកប្រាសាទបាគង កម្លាំងអាវុធហត្ថស្រុកស្រុកប្រាសាទបាគង៕ ដោយ៖ ស៊ាន វ៉ាន់នី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *