ខេត្តកំពង់ចាម៖បនល្បែងជល់មាន់និងអាប៉ោងដុះស្លែរមួយនៅកន្លែងស្ថិតនៅចំនុចភូមិព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពង់តែបើកលេង យ៉ាងគគ្រឹកគគ្រេង ដោយលោកឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ រក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការទប់ស្កាត់និងបង្ក្រាបសោះឡើយ?ទំនងលោកឯម វឌ្ឍនា អាចត្រូវថ្នាំសណ្តំមេបនល្បែងខាងលើនេះហើយទេដឹង។
យោងតាមប្រភពព័ត៌មាន បានអោយដឹងថា?បនល្បែងជល់មាន់និងអាប៉ោងខាងលើនេះ មេបនល្បែងឈ្មោះ(វ៉ាន់)ជាម្ចាស់ទីតាំង ហើយមេល្បែងឈ្មោះ(វ៉ាន់)តែងតែបំផ្លាស់ទីតាំងចល័តពីឃុំមួយទៅឃុំមួយ ដើម្បីប្រមូលផ្តុំក្បាលគ្នា លេងល្បែងជល់មាន់និងអាប៉ោង។អ្វីដែលមហាជនហួសចិត្តនោះ គឺអាជ្ញាធរនិងសមត្ថកិច្ចស្រុកស្ទឹងត្រង់ មិនដែលមានវិធានការទប់ស្កាត់បង្ក្រាប ក្រុមញៀនល្បែងជល់មាន់និងអាប៉ោង យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ តាមបទបញ្ជាឯកឧត្តម នេតសាវឿន អគ្គស្នងការនគរបាលជាតិ ពិសេសសម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា?ទីតាំងបនល្បែងមាន់ជល់និងអាប៉ោងខាងលើនេះបានបើកលេង ជារៀងរាល់ថ្ងៃគ្មានដឹងសៅរ៌អាទិត្យនោះទេ? ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវអឺងកង ដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងមានការព្រួយបារម្ភ ជាខ្លាំងខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នាចូលមកលេងល្បែងស៊ីសង ភ្នាល់លុយគ្នាសុីសាច់ហូតឈាម ជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះ។
ប្រភពដ៌ដែលបានបន្តទៀតថា? រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកលេងល្បែងស៊ីសង ទីកន្លែងនោះមិនយូរទេ? នឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.ប្លន់.កើតហឹង្សារក្នុងគ្រួសារជាក់ជាមិនខាន ជាពិសេសបនល្បែងមាន់ជល់និងអាប៉ោងមួយកន្លែងខាងលើនេះ គឺសម្បូរទៅដោយអ្នកញៀនល្បែង ដែលមានលុយច្រើនចូលទៅលេងជារៀងរាល់តែម្តង។
ប្រភពខាងលើ បានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយ
ការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់បនិងបង្ក្រាបសោះឡើយ?ទំនងពួកគាត់ត្រូវថ្នាំសណ្តំពីមេបនល្បែងជល់មាន់និងអាប៉ោងខាងលើនេះអស់ហើយមើលទៅ។ សូមជម្រាបថា? ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។
មហាជនបានសំណូមពរដល់លោកឯម កុសល ស្នងការខេត្តកំពង់ចាម ពិសេសលោកសោ សាវឿន មេប៉េអឹម ខេត្តកំពង់ចាម សូមមេត្តាជួយចេញបទបញ្ជា ដល់អស់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីមានវិធានការណ៌ទប់ស្កាត់និងបង្ក្រាបងល្បែងមាន់ជល់ និងអាប៉ោង ខាងលើនេះអោយខាងតែបាន ខណះពេលដែលលោកឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ រក្សាភាពស្ងៀមស្ងាត់
ដោយមិនអនុវត្តតាមគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីមេបនល្បែងនិងសមត្ថកិច្ចពាក់ព័ន្ធបាននោះទេ ដោយពុំមានលេខទូរសព្ទទំនាក់ទំនង អង្គភាពយើងរង់ចាំធ្វើការបកស្រាយរាល់ម៉ោងធ្វើការ៕ ដោយ៖ រី រិន