ព័ត៌មានជាតិ

ល្បីកក្រើកទៀតហើយថាថ្មីៗនេះ ក្រុមហ៊ុន (ភីអិនធី PNT) កំពុងប្រមូលទិញឈើ នៅក្នុងតំបន់ស្នូលព្រៃឡង់ ក្នុងស្រុករវៀង យ៉ាងគគ្រឹកគគ្រេង.!!!

ខេត្តព្រះវិហារ៖ យោងតាមសេចក្តីរាយការណ៍ពីសមាគម ព្រៃឡង់ មកថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមហ៊ុន (ភីអិនធី PNT) កំពុងដាក់កម្លាំងពង្រាយឈរចាំប្រមូលទិញ ផលអោយផលព្រៃឈើ នៅស្រុករវៀង ក្នុងតំបន់ស្នូលព្រៃឡង់ ដោយប្រើមធ្យោបាយដឹកជញ្ជូនឈើខុសច្បាប់ តាម គោយន្តកន្ត្រៃ រាប់សិបគ្រឿង រួចដឹកឆ្ពោះចូលទៅក្រុមហ៊ុនរបស់ខ្លួន បម្លែងទៅជាឈើស្របច្បាប់ ដើម្បីបំភ័ណភ្នែក មហាជន និង ថ្នាក់ដឹកនាំ។

ប្រភពបន្តថា៖ ក្រុមហ៊ុន (ភីអិនធី PNT co.Ltd ) បាននឹងកំពុងដាក់កម្លាំងកម្មករជាច្រើនក្រុម អោយចូលទៅកាប់ផលអនុផលព្រៃឈើ យ៉ាងសកម្ម ក្នុងតំបន់ស្នូលនៃព្រៃឡង់ ក្នុងស្រុករវៀង ខេត្ដព្រះវិហារ។ ហើយ ទីតាំងដែលក្រុម កម្មករ របស់ក្រុមហ៊ុន ចូលទៅ កាប់ឈើ រំលំផ្តួល អាជ្រៀក មានច្រើនគោលដៅ គឺមាននៅចំណុច បុស្សរាំង.ក្បាលដំរី.ស្រែកណ្តាល.អូរអាចម៍ដែក.ភូមិចាស់.ភ្នំចោត.ប្រាសាទគោល.ព្រៃស្រឡៅ និងស្រែតាង៉ុត។ ក្រោយកាប់រំលំផ្តួល អាជ្រៀក ឈើទាំងនោះ ត្រូវបានក្រុមហ៊ុន ភីអិនធី ដឹកចូលទៅកាន់ទីតាំងដីសម្បទាន របស់ខ្លួន ដើម្បីអោយឈើទាំងនោះ ក្លាយជាឈើស្របច្បាប់។ ប្រភពបន្ថែមថា តាំងពីក្រុមហ៊ុន ភីអិនធី ធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់យ៉ាងគគ្រឹកគគ្រេង ចូលទៅក្រុមហ៊ុននោះ ពីរសប្ដាហ៍ជាងមកហើយដែរ តែពុំឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ប្រចាំការនៅទីនោះ ធ្វើការទប់ស្កាត់ និងបង្ក្រាបនៅឡើយទេ សង្ស័យមន្ត្រីជំនាញពាក់ព័ន្ធ រដ្ឋបាលព្រៃឈើ ជាអ្នកបើកភ្លើងខៀវអោយហើយមើលទៅ ទើបក្រុមហ៊ុននេះ អាចដឹកជញ្ជូនឈើយ៉ាងគគ្រឹក បានដោយរលូនដូច្នេះ។ មហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋ រួមនិង សមាគម ព្រៃឡង់ បាននាំគ្នារិះគន់ ទៅលើមន្ត្រីជំនាញពាក់ព័ន្ធ ខាងបង្ក្រាបផលអនុផលព្រៃឈើ នៅស្រុករវៀង យ៉ាងចាស់ដៃថា តើអស់លោក ទៅណាអស់ហើយ ទើបបណ្តែតបណ្ដោយ អោយក្រុមហ៊ុន ( ភីអិនធី PNT ) សម្រុកទិញនិងដឹកជញ្ជូនឈើយ៉ាងសកម្ម តាម គោយន្តកន្ត្រៃ រាប់សិបគ្រឿង ជារៀងរាល់ថៃ្ងយប់ ដឹកទៅចូនដី ក្រុមហ៊ុម នោះ ដោយជោគជ័យ បែបនេះទៅវិញ? ឬមួយក៏អស់លោក បានទទួលលាភសក្ការៈពីក្រុមហ៊ុន ( ភីអិនធី PNT ) អស់ហើយទេដឹង ជាថ្នូរមិនបង្ក្រាប។ ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម គីម រឹទ្ធី ដែលទើបរាជរដ្ឋាភិបាលតែងតាំងជា អភិបាលខេត្តព្រះវិហារ ថ្មី ជំនួស អភិបាលខេត្តព្រះហារ ចាស់ សូមមេត្តាដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខេត្តព្រះវិហារ ទប់ស្កាត់ រាល់សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ដែលក្រុមហ៊ុ (ភីអិនធី PNT) មួយនេះ កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក មហាជន គ្រប់មជ្ឈដ្ឋាន និង ប្រជាពលរដ្ឋថា បាននឹងកំពុងដាក់កម្លាំង ឈរចាំប្រមូលទិញឈើ នៅស្រុករវៀង ក្នុងតំបន់ស្នូលព្រៃឡង់ ពីក្រុម គោយន្តកន្ត្រៃ និង អោយដឹកឈើទាំងនោះ ចូលទៅក្រុមហ៊ុនខ្លួន ក្នុងអំឡុង ខែវិច្ឆិកា ឆ្នាំ២០២២នេះ យ៉ាងភ្លូកទឹកភ្លូកដី។ ចឹងទេ សូម ឯកឧត្តម គីម រឹទ្ធី ដុះក្អែល វះកាត់ មន្ត្រីជំនាញពាក់ព័ន្ធ នៅស្រុករវៀង មួយចំនួនតូច ដែលនាំគ្នា សម្ងំ ស្ងៀមឈឹង មិនអនុវត្តន៍ តាមសេចក្តីណែនាំរបស់ថ្នាក់ដឹកនាំ ផងទាន.! បើពុំដូច្នេះទេ? តំបន់ស្នូលនៃព្រៃឡង់ ច្បាស់ជារលាយ ក្រោមស្នាដៃ មន្ត្រី គ្រាប់ល្ពៅស្ងោរ ដាំហើយដុះវិញ ជាក់ជាមិនខាន។ ជុំវិញនៃការដឹកជញ្ជូនផលអនុផលព្រៃឈើ ខាងលើ អង្គភាព ថ្មីៗ ប៉ុស្តិ៍ យើងខ្ញុំ នៅមិនទាន់អាចសុំការស្រាយបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធនិង ក្រុមហ៊ុន (ភីអិនធី PNT) បាននៅឡើយទេ៕ដោយ៖រី រិន

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *