ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋទាំងព្រឹកព្រលឹម នៅសង្កាត់ចោមចៅទី៣

ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះថុង សុឃឿន អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ គ្រឿងជ័រ ស្នាក់នៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុខណៈម្ចាស់កំពុងរៀបចំអីវ៉ាន់ដាក់លក់ដូរនៅខាងក្រោមស្រាប់តែឃើញមានផ្សែងហុយចេញពីលើឡៅតឿភ្លាមៗនោះ ក៏ស្រែកហៅឱ្យគេឯងជួយ និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗតែដោយសារកន្លែងលក់ដូរនោះសុទ្ធតែគ្រឿងជ័រ ទើបធ្វើឱ្យងាយឆាបឆេះលឿនរហ័ស។ ដោយមានការសហការជាមួយប្រជាពលរដ្ឋ និងក្រុមរថយន្តពន្លត់អគ្គិភ័យបា.ញ់ពន្លត់ ភ្លើងក៏បានរលត់ទៅវិញនៅវេលាម៉ោង៧ និង២០នាទី និងរងការខូចខាតទ្រព្យសម្បត្តិប្រហែល៨០ភាគរយ ។ ក្នុងនោះលុយខ្មែរ៦លានរៀល លុយដុល្លារ២០០ដុល្លារ និងសម្ភារៈសុរបជាទឹកប្រាក់ប្រហែល២៥០០០ដុល្លារតែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះផ្ទះប្រជាពលរដ្ឋនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *