ព័ត៌មានជាតិ

អូហូរ.! ល្បីលេងភ្នាល់បាញ់កាំជ្រួច រំសេវ ជាតិផ្ទុះ ដាក់លុយ លើសហើយទេដឹង ដឹងប្រជាពលរដ្ឋភ័យខ្លាចដែរអត់ ទើបហ៊ានផ្គើនប្រសាសន៍សម្តេចតេជោ មិនអនុញ្ញាតអោយលឺសម្លេងអាវុធជាតិផ្ទុះ រឺ ផាវ រំសេវ បើគ្មានការចាំបាច់.!!!

ខេត្តឧត្ដរមានជ័យ៖ ថ្មីនេះ ល្បីល្បាញ ខាងលេងល្បែងភ្នាល់ដាក់ប្រាក់ រាប់ម៉ឺនសែនបាត គឺជាល្បែងស៊ីសងខុសគេមួយប្រភេទ នោះ គឺ បាញ់កាំជ្រួច រំសេវ ជាតិផ្ទុះ ហោះពេញមេឃ សម្លេងលឺចង់បែកអាកាសា ផ្អើលអស់ឋាន ទេវតា និង ឋាន មនុស្សលោក សូមបីតែ សត្វ គោ ក្របី បក្សី បក្សា អ្នកតា វ័ល្ល លឺសម្លេងកាំជ្រួចនេះហើយ ក៏ញ៉បេះដូង ដែរ? ដោយសារតែក្រុមហ៊ុន (សាមនខេមរៈអភិវឌ្ឍន៍) ពូកែអាប់ដែត កប់សេរី ដោយសំអាង យោងលើ លិខិតមួយសន្លឹក របស់ទីស្ដីការគណៈរដ្ឋមន្រ្តីអនុញ្ញាតអោយ,,, ជាងនេះទៅទៀត ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានស៊ីញ៉េទទួលស្គាល់ត្រឹមត្រូវ និងមានច្បាប់ពីក្រសួងមន្ទីរពាក់ពន្ធ័ជុំវិញខេត្តទៀតផង នេះបើយោងតាមការអះអាង អ្នកមើលការខុសត្រូវនៅទីនោះ បានអោយក្រុមសារព័ត៌មានក្នុងស្រុក លឺពេញត្រជៀក កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ។

សូមបញ្ជាក់ផងដែរថា៖ ទីតាំងបាញ់កាំជ្រួចភ្នាល់ដាក់លុយរាប់មុឺនរាប់សែបបាត “ស្ថិតនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ” ហើយក្រុមអ្នកញៀនល្បែង កំពុងផ្តុំគ្នា ទាំងជនជាតិថៃ និង ខ្មែរ ចូលទៅលេងភ្លូកទឹកភ្លូកដី ណាត់ជួបជុំភ្នាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ។ មិនតែប៉ុណ្ណោះ.! មានប្រជាការពារភូមិ និង មន្រ្តីយោធា បម្រើ
ជាតិមាតុភូមិ ស៊ីប្រាក់ខែរាស្ត្រ មិនយាមការពារនៅបន្ទាយទេ បែជានាំគ្នាមក
ចាំយាម រក្សាសន្តិសុខ សុវត្ថិភាព ការពារដល់ក្រុមអ្នកញៀនល្បែងស្របច្បាប់ ខ្មែរ-ថៃ នៅជំុវិញបរិវេណទីតាំងនោះទៅវិញ?។

ប្រជាពលរដ្ឋលើកឡើងថា ពួកគាត់មានការព្រួតបារម្ភ ភ័យខ្លាច ជាខ្លាំង ដោយសារក្រុមហ៊ុន (សាមនខេមរៈអភិវឌ្ឍន៍) ចាប់ផ្ដើមបើកលេងល្បែងភ្នាល់បាញ់ កាំជ្រួច រំសេវ ជាតិផ្ទុះ លឺដូចផ្ទុះសង្គ្រាម បង្ករហានិភ័យ ផ្អើលអស់មនុស្ស មនា ទាំងចាស់ ក្មេងប្រុសស្រី ហើយផ្សែងរំសេវកាំជ្រួចនេះ អាចធ្វើអោយប៉ះពាល់ដល់សុខាភាពពួកគាត់រស់នៅប្រចាំថ្ងៃ និង សត្វចិញ្ចឹម ជ្រូក គោ ក្របី ជាពិសេស មាន់ ទា ងាយកើតជំងឺ ងាប់លឿនផងដែរ។

ប្រជពលរដ្ឋ កសិករ កសិកម្ម ដែលរស់នៅក្បែរ ទីលានបាញ់ កាំជ្រួច សូមទទូចស្នើសុំ
សំណូមពរទៅដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមមេត្តាចាត់កម្លាំងអធិការកិច្ច ក្រោមឱវាទ ចុះស៉ើបអង្គេត ទៅលើមន្ត្រីពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យ មួយចំនួនតូច ដែលកំពុង ចូលដៃ ចូលជើង ជាមួយក្រុមហ៊ុន (សាមនខេមរៈអភិវឌ្ឍន៍) ហ៊ានបង្កើតល្បែងស៊ីសង បាញ់កាំជ្រួច រំសេវជាតិផ្ទុះ ខុសគេ តែឯង នេះផងទាន សូមអរព្រះគុណ និង សូមអរគុណ៕ដោយ៖ រី រិន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *