
ខេត្តសៀមរាប៖ហេតុការណ៍បានកើតឡើងនៅភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប នៅវេលាម៉ោង០៩និង២០នាទីយប់ ថ្ងៃ២៧ ខែមករា ឆ្នាំ២០២២។
សេចក្ដីរាយការណ៍ព័ត៌មានបានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ សូយ ភីរម្ស អាយុ៤៧ ឆ្នាំមុខបរធ្វើតុកៅអី មានទីលំនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកជនដៃដល់មានឈ្មោះ ញូវ ទីន អាយុ៣៣ឆ្នាំ រស់នៅភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

បើតាមបងប្អូនសញ្ញាតិជនរងគ្រោះបន្តថាខណៈជនរងគ្រោះកំពុងតែចូលរួមក្នុងកម្មវិធីខួបកំណើត ត្រូវបានជនដៃដល់លួចកាប់នឹងកាំបិតខ្វែវបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមតែម្តង។
ទោះជាយ៉ាងណាជនដៃដល់ត្រូវបានកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋ នៅទីតាំងកើតហេតុបានឃាត់ខ្លួនបានភ្លាមៗនឹងបញ្ជូនទៅឲ្យសមត្ថកិច្ចផងដែរ។
ជុំវិញករណីនេះ លោក តាំង លីហេង អធិការនគរបាលស្រុកជីក្រែង ថាក្នុងករណីខាងលើកំពុងស៊ើបអង្កេតមិនអាចផ្ដល់ពត៌មានលម្អិតបានទេថា ផ្ដើមចេញពីមូលហេតុអ្វីនោះ៕





