ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក ធិន ស៊ិនដេតដឹកនាំកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនចុះបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ជនសង្ស័យប្រុស ស្រីចំនួន០៣នាក់បានជាបន្តបន្ទាប់!!!

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យប្រុស-ស្រី ចំនួន០៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគ​រ​​​បាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ចុះបង្រ្កាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចជាប់វិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖បន្ទាប់ពីទទួលបានព័ត៌មានប្រជាពលរដ្ឋរាយការណ៍ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទ បញ្ជាឲ្យលោកដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀននិងកម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀន អធិការដ្ឋាននគរបាលក្រុងសិរីសោ​ភ័ណ ចុះដល់ទីតាំងនិងឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន០៣នាក់ ១/-ឈ្មោះ ចាន់ សីហា ហៅកណ្តុរ ភេទប្រុសអាយុ ៣៧ ឆ្នាំ,២/-ឈ្មោះ ពេជ្រ មុំ ភេទស្រីអា​យុ​២៧ឆ្នាំទាំង០២នាក់ នៅភូមិអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សម្ភារៈដកហូតបានមានម្សៅ​ក្រាមពណ៌សថ្លាំ ២២កូនថង់ទម្ងន់៦.៧៦ក្រាម,ថ្នាំប្រភេទគ្រាប់ពណ៌ក្រហម០៦គ្រាប់និង០១ចំហៀង​ទម្ងន់០.៥៨ក្រាម,សំបកកូនថង់មួយចំនួន,ដបជក់០១,បំពង់ប៊ឺតវែងខ្លីមួយចំនួន,ដែកកេះ០៨,សំបកទែម៉ូម៉ែត្រ០២។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា៖ដោយមានការសហការពីឈ្មោះ ចាន់ សីហានិងឈ្មោះពេជ្រ មុំ ។នៅវេលាម៉ោង០៤និង៥០នាទីរសៀលនាថ្ងៃដដែល លោកបានបន្តដឹកនាំ កម្លាំងនគរបាលការិយល័យជំនាញ និងកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនសង្ស័យ ឈ្មោះញៀន សុខលាង ហៅនាង ភេទប្រុសអាយុ៤០ឆ្នាំ នៅម្តុំខាងក្រោយកាស៊ីណូហ្រ្គែន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្នុងនោះដកហូតបានវត្ថុតាង៖ថ្នាំប្រភេទម្សៅក្រាមពណ៌សថ្លាំ ចំនួន០២កូនថង់ ទម្ងន់៣.៨២ក្រាម,និងថ្នាំគ្រាប់ពណ៌ក្រហមចំនួន៨៦គ្រាប់ទម្ងន់៧.៧៤ក្រាម,ទូរសព្ទដៃ០១គ្រឿង,ជញ្ជីង០១,ដែកកេះជក់០៨,ដាវ០៣ដើម,កូនកាំបិតខ្លី០២ដើម,សំបកកូនថង់មួយចំនួន។សរុបវត្ថុតាងទាំង០២ករណី៖ម្សៅក្រាមពណ៌សថ្លាចំនួន២៤កូនថង់,ទម្ងន់១០.៥៨ក្រាម,ថ្នាំប្រភេទគ្រាប់ពណ៌ក្រហមចំនួន៩២គ្រាប់និង០១ចំហៀងម្ងន់៨.៣២ក្រាម,ទូរសព្ទដៃ០១គ្រឿង,ដបជក់០៣,បំពង់ប៊ឺតវែងនិងខ្លីមួយចំនួនដែកកេះ១៤,សំបកទែម៉ូម៉ែត្រ០២,ជញ្ជី០១,ដាវ០៣ដើម,កូនកាំបិតខ្លី០២ដើម,សំបកថង់មួយចំនួន ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា៖ជនសង្ស័យទាំង០៣នាក់និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៧ខែមករា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនិតិវិធីហើយដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *