ព័ត៌មានជាតិ

អុញនុះ ! អ្នកប្រយុទ្ធដៃឯក(sniper)ល្បីលើលោក បានចូលមកជួយអ៊ុយក្រែនហើយ !

Wali ត្រូវបានគេស្គាល់ថា ជាអ្នកបាញ់កាំភ្លើងហ្ស៊ីប(sniper )ដ៏ល្បីល្បាញលើលោក ពេលនេះគាត់បានមកជួយប្រទេសអ៊ុយក្រែន និងបានមកដល់ទឹកដីអ៊ុយក្រែនហើយ កាលពីប៉ុន្មានថ្ងៃមុននេះ ។លោកមកជួយប្រទេសអ៊ុយក្រែននេះគឺតាមការអំពាវនាវរបស់លោក ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដែលឱ្យមានទាហានស្ម័គ្រចិត្តបរទេសចូលមកជួយប្រទេសរបស់លោកដើម្បីប្រយុទ្ធតទល់ជាមួយកងទ័ពឈ្លានពានរុស្សី ។

បើយោងតាមការសារព័ត៌មានបរទេសមួយចំនួនបានធ្វើការចុះផ្សាយថា Wali មានសមត្ថភាព និងថ្វីដៃកាន់កាំភ្លើងបាញ់ហ្ស៊ីបចំគោលដៅក្នុងរយៈចម្ងាយចន្លោះពីជាង៣៥០០ម៉ែត្រ ទៅ ៣៧០០ម៉ែត្រគឺលោកតម្រង់មិនឱ្យខុសគោលដៅឡើយ។

ពេលមកដល់ប្រទេសអ៊ុយក្រែន លោក Wali បាននិយាយថា គាត់ និងអតីតទាហានកាណាដាបីនាក់ផ្សេងទៀត ដែលបានធ្វើដំណើរជាមួយគាត់ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយការឱប ចាប់ដៃ ទង់ជាតិ និងថតរូប ដោយជនជាតិអ៊ុយក្រែន បន្ទាប់ពីបានឆ្លងកាត់ព្រំដែន។ ហើយពួកគេសប្បាយចិត្តខ្លាំងណាស់ដែលមានពួកយើង។ហើយខ្ញុំត្រូវតែជួយពួកគេ ព្រោះមានមនុស្សនៅទីនេះច្រើនណាស់ត្រូវបានរត់ភៀសខ្លួន និងស្លាប់ ដោយសារការទម្លាក់គ្រាប់បែករបស់កងទ័ពរុស្សី ដោយសារតែពួកគេចង់ក្លាយជាជនជាតិអឺរ៉ុប និងមិនមែនរុស្ស៊ី”។

តាំងពីឆ្លងដែនចូលអ៊ុយក្រែនមក Wali និងអតីតយុទ្ធជនផ្សេងទៀតបានជ្រកនៅផ្ទះដែលបានជួសជុលមួយកន្លែងនៅក្នុងប្រទេសដែលកំពុងតែហែកហួរដោយសារសង្គ្រាមនេះ ។ ពួកគេកំពុងភ្ជាប់ទំនាក់ទំនងជាមួយអាជ្ញាធរអ៊ុយក្រែន ដែលចង់ដាក់ពួកគេជាមួយកងវរសេនាតូច ដែលជាអង្គភាពបម្រុងមួយ ។ Wali បាននិយាយថា គាត់បានចាកចេញពីគ្រួសារ ប្រពន្ធ កូនជាទីស្រលាញ់របស់គាត់នៅប្រទេសកាណាដា មកចូលរួមជួយកងទ័ពអ៊ុយក្រែនដើម្បីប្រយុទ្ធតទល់ជាមួយកងទ័ពឈ្លានពានរុស្សី ។ កន្លងមកលោកធ្លាប់បានទៅកាន់សមរភូមិប្រយុទ្ធជាច្រើន ដូចជាសង្គ្រាមនៅ អ៊ីរ៉ាក់ និងអាហ្គានីស្ថានជាដើម ៕
ប្រភព៖CBC

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *