ព័ត៌មានជាតិ

ចិត្តខ្លាំងណាស់ គ្រាន់តែឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួចរឿងទៅជួបព្រហ្មនៅភ្នំគូលែន តូចចិត្តរត់ទៅចង.កស.ម្លា.ប់ខ្លួន

កំពង់ឆ្នាំង៖ យុវនម្នាក់គ្រាន់តែឪពុកម្តាយស្តីបន្ទោសឱ្យបន្តិចបន្តួច រឿងទៅជួបព្រហ្មនៅភ្នំគូលែនបានតូចចិត្ត និងខឹងឪពុកម្តាយ ហើយក៏សម្រេចចិត្តទៅចង.កស.ម្លា.ប់ខ្លួន ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ម៉ាន ម៉ាត ភេទប្រុស អាយុ ២០ឆ្នាំ ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។រូបគេបានយកខ្សែវ៉ាយហ្វាយពណ៌ខ្មៅ ចង.កធ្វើអ.ត្តឃា.តនៅនឹងដើមឈើវាលស្រែជិះសេះ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា មូលហេតុដែលនាំឱ្យយុវជនរូបនេះចង.កស.ម្លា.ប់ខ្លួនគឺបណ្តាលមកពីរូបគេទើបធ្វើដំណើរមកពីជួបព្រហ្មនៅភ្នំគូលេនវិញ ក៏ត្រូវឳពុកម្តាយធ្វើការស្តីបន្ទោសបន្តិចបន្តួច ធ្វើឱ្យរូបគេខឹងសម្បារ ហើយក៏សម្រេចចិត្តទៅចង.កសម្លាប់ខ្លួនតែម្តងទៅ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចក៏បានមកដល់ ដើម្បីធ្វើការពិនិត្យ កោសល្យវិច្ចយលើសាកសព និងធ្វើរបាយការណ៍រួច សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *