ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន៨៦០គ្រួសារ

នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២២ ក្រុមការងារបានចុះពិនិត្យ និងជួយសម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាន និងសំណង់ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងក្រៅតំបន់រមណីយដ្ឋានអង្គរបានចំនួន៨៦០គ្រួសារ។

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន៨៣៩គ្រួសារ ក្រុងសៀមរាប២៤៧គ្រួសារ ស្រុកប្រាសាទបាគង១៧៨គ្រួសារ ស្រុកបន្ទាយស្រី១៧៣គ្រួសារ ស្រុកពួក១៨៤គ្រួសារ និងស្រុកអង្គរធំ៥៧គ្រួសារ។ ចំណែកប្រជាពលរដ្ឋរស់នៅក្រៅតំបន់រមណីយដ្ឋានអង្គរចំនួន២១គ្រួសារ ស្រុកស្វាយលើ១៨គ្រួសារ ស្រុកសូទ្រនិគម០៣គ្រួសារ។

សូមបញ្ជាក់ថា រាល់ការអនុញ្ញាត និងដាក់ពាក្យសាងសង់ស្នើសុំ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *