ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក

អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក ពីថ្ងៃទី ២៤ ដល់ ២៦ ខែមិថុនា ឆ្នាំ២០២៥

តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រម៉ារ៉ុក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក ពីថ្ងៃទី ២៤ ដល់ ២៦ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមអគ្គលេខាធិការអាស៊ានគ្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់ និងតួអង្គពាក់ព័ន្ធសំខាន់ៗមួយចំនួន រួមមាន បណ្ដារដ្ឋមន្ត្រីមកពីរដ្ឋាភិបាលម៉ារ៉ុក សហគមន៍ធុរកិច្ច វិស័យឯកជន ផ្នែកសិក្សាធិការ ព្រមទាំងនិស្សិត។ នៅក្នុងអំឡុងពេលស្នាក់នៅរាជធានី Rabat ឯកឧត្តមបណ្ឌិត កៅ គឹមហួន នឹងធ្វើបាឋកថានៅវិទ្យាស្ថានបណ្ដុះបណ្ដាល ស្រាវជ្រាវ និងសិក្សាការទូតរបស់ម៉ារ៉ុក (IMFRED) ផងដែរ។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន និងជួបជាមួយគណៈកម្មាធិការអាស៊ានប្រចាំរាជធានី Rabat ដើម្បីធ្វើបច្ចុប្បន្នភាពនៃការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងអាស៊ាន។ ទស្សនកិច្ចផ្លូវការនេះ មានគោលបំណងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូកិច្ចសន្ទនាតាមវិស័យរវាងអាស៊ាន និងម៉ារ៉ុក។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *