ព័ត៌មានអន្តរជាតិ

ទើបតែដឹង កូនប្រុសរបស់ប្រធានសភាអាមេរិក Nancy Pelosi បានលួចធ្វើដំណើរស្ងាត់ៗជាមួយម្តាយ ទៅកោះតៃវ៉ាន់

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១១ សីហា) ថា កូនប្រុសរបស់ប្រធានសភាអាមេរិក Nancy Pelosi បានលួចធ្វើដំណើរស្ងាត់ៗជាមួយម្តាយ ទៅលេងតៃវ៉ាន់កាលពីដើមខែសីហា ដែលជាប្រធានបទដ៏ក្តៅ។ ហើយកូនប្រុសលោកស្រីប្រធានសភា ក៏ជាអ្នកកាន់ភាគហ៊ុនធំមួយ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាចិន។

គេហទំព័រព័ត៌មាន Daily Mail របស់អង់គ្លេស បានចុះផ្សាយដោយយោងលើឯកសាររបស់គណៈកម្មការមូលបត្រថា លោក Paul Pelosi, Jr. ជាអ្នកជំនួញវ័យ ៥៣ឆ្នាំ ជាអ្នកហិរញ្ញវត្ថុ មេធាវី និងជាធនាគារិក បានប្រមូលទិញភាគហ៊ុនកាលពីខែមិថុនា ឆ្នាំ២០២១ និងបានកាន់ភាគហ៊ុនរហូតដល់ ៧០០,០០០ហ៊ុន នៃក្រុមហ៊ុន Borqs Technologies ជាអ្នកកាន់ភាគហ៊ុនធំជាងគេលំដាប់ទី២ បន្ទាប់ពីលោក Pat Sek Yuen Chan ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន។ គិតត្រឹមខែមីនា ឆ្នាំ ២០២២ លោក Paul នៅតែកាន់កាប់ភាគហ៊ុនប្រហែល 147,000 ស្មើ 0.07% លើសពីនេះ របាយការណ៍បានបង្ហាញថា លោក Paul ក៏ធ្វើការឱ្យក្រុមហ៊ុនផងដែរ ដែលមានតម្លៃទីផ្សារប្រហែល ២២លានដុល្លារ។ លោក Paul បានធ្វើដំណើរជាមួយម្តាយរបស់លោក នៅអំឡុងពេលលោកស្រី Pelosi បានដឹកនាំគណៈប្រតិភូសភាអាមេរិមកពីគណបក្សប្រជាធិបតេយ្យ ធ្វើទស្សនកិច្ចក្នុងតំបន់អាស៊ីមាន កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន និងតៃវ៉ាន់។ សូម្បីតែមុនពេលចេញដំណើរ យោងលើសេចក្តីប្រកាសព័ត៌មានរបស់សភាតំណាងរាស្ត្រអាមេរិក ឈ្មោះលោក Paul Pelosi, Jr. មិនត្រូវបានស្ថិតក្នុងបញ្ជីផ្លូវការនៃអ្នកបានចូលរួម ដំណើរទស្សនកិច្ចនេះទេ។

សមាជិកសភាអាមេរិកមកគណបក្សសាធារណរដ្ឋជាច្រើនពីមុនបានគាំទ្រដំណើរទស្សនកិច្ចរបស់លោក Pelosi ទៅតៃវ៉ាន់។ ប៉ុន្តែពេលនេះបានផ្លាស់ប្តូរអាកប្បកិរិយាបែរជារិះគន់លោកស្រីបានលួចលាក់ដឹកនាំកូនប្រុសចូលរួមក្នុងការធ្វើជំនួញនៅប្រទេសចិន ចូលរួមជាមួយក្រុមគណៈប្រតិភូ។

ពេលនៅតៃវ៉ាន់លោកស្រី Pelosi ប្រធានសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានរិះគន់ការរំលោភសិទ្ធិមនុស្សរបស់ប្រទេសចិនជាយូរមកហើយ បានប្រកាសកិច្ចព្រមព្រៀងស្ថិរភាពរបស់អាមេរិក ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ភ្លឺស្វាងរបស់តៃវ៉ាន់។

ចិនបានប្រត្តិកម្មទៅនឹងលោកស្រី Pelosi មន្ត្រីជាន់ខ្ពស់អាមេរិក បានទស្សនកិច្ចនៅ កោះតៃវ៉ាន់ចាប់តាំងពីឆ្នាំ១៩៩៧ ជាមួយនឹងការធ្វើឱ្យប្រសើរឡើង និងពង្រីកសមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់។

ក្រៅពីនេះទីក្រុងប៉េកាំងក៏បានប្រកាសដាក់ទណ្ឌកម្មលើលោកស្រី Pelosi ដោយបាននិយាយថា ខ្លួននឹងលុបចោល ឬផ្អាកកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក លើបញ្ហាផ្សេងៗ ការឡើងកំដៅផែនដី ទំនាក់ទំនងយោធា និងការប្រឹងប្រែងប្រឆាំងគ្រឿងញៀន។ ទីក្រុងប៉េកាំងជឿជាក់ថា តៃវ៉ាន់ជាអ្នកគ្រប់គ្រងខ្លួនឯង ជាផ្នែកមួយនៃទឹកដីអធិបតេយ្យភាព និងគំរាមបង្រួបបង្រួមប្រទេស តាមរយៈការប្រើប្រាស់កម្លាំង បើចាំបាច់។

អ្នកនាំពាក្យសភាអាមេរិក បានបញ្ជាក់ថា មានអ្នកជំនួញធំៗជាងកូនលោកស្រីជាច្រើននាក់បានរួមដំណើរទស្សនកិច្ចជាមួយលោកស្រី ។ លោក Paul មានភាគហ៊ុនប្រហែល ៤,៣០០០ហ៊ុន តាមគោលនយោបាយកំណត់ជាច្រើនទស្សវត្សមកហើយ ប្តី-ប្រពន្ធ មនុស្សពេញវ័យ ឬកុមារ ត្រូវបានអនុញ្ញាតធ្វើដំណើរជាមួយគណៈប្រតិភូ ដោយមិនបានខ្ជះខ្ជាយថវិការ ឬពន្ធរបស់ប្រជាជន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *