ព័ត៌មានជាតិ

ឃាត់ខ្លួនម្ចាស់គ្លីនិកសម្រាប់ព្យាបាលពីរនាក់ប្ដីប្រពន្ធចាក់ថ្នាំបណ្ដាលឲ្យមនុស្សស្លាប់

ឃាត់ខ្លួនពីរនាក់ប្ដីប្រពន្ធ ដែលជាម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ម៉ារីណា បានហើយ នៅស្រុកបាទី ខេត្តតាកែវ ករណីចាក់ថ្នាំបណ្តាលឱ្យស្លាប់ស្ត្រីវ័យ៤១ឆ្នាំ ហើយយកសពទៅប្លង់ ចោល

ករណីម្ចាស់គ្លីនិក  ចាក់ថ្នាំខុសបណ្តាលអោយស្រ្តីម្នាក់ប្រតិកម្មស្លាប់ ហេីយគ្រូពេទ្យដឹកយកសពជនរងគ្រោះ និងកូនតូចដែល មកជាមួយជនរងគ្រោះអាយុ៣ខួប យកមកផ្លុងចោល ចម្ងាយប្រមាណ៣គីឡូមែត្រ ពីផ្ទះជនរងគ្រោះ ហេតុការណ៍ នេះកេីតឡេីងនៅចំណុចភូមិម្រះព្រៅ កេីត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ  នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ម្ចាស់មន្ទីរមន្ទីរពេទ្យឯកជន ឈ្មោះ ស៊ុន ម៉ារីណាបានហើយ ស្ត្រីជនរងគ្រោះឈ្មោះ ណាំ ចន្ធូ អាយុ ៤១ឆ្នាំ រស់នៅភូមិ ម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវនិងកុមារម្នាក់ទៀត អាយុ ០៣ ឆ្នាំមិនទាន់ស្គាល់អត្តសញ្ញាណ៕(ព័ត៌មានបឋម)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *