ព័ត៌មានជាតិ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤ នៅរាជធានីហាណូយ ប្រទេសវៀតណាម

រដ្ឋធានីហាណូយ៖ ដោយបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូ ដែលមានសមត្ថភាពមក មកពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងតំណាងស្នងការនគរបាលតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម សរុបចំនួន ២០រូប ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤ រវាង៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (កម្ពុជា) នាយកដ្ឋានតម្រួតស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាល (វៀតណាម) និងនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារជាតិវៀតណាម ដើម្បីបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ដែលរៀបចំឡើងនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាមចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

សមាសភាពភាគីវៀតណាម រួមមាន ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឌូ ង៉ុកកាញ នាយកនៃនាយកដ្ឋានប្រឆាំងគ្រឿងញៀន និងបទល្មើសកងទ័ពការពារព្រំដែនវៀតណាម និងឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់វៀន ប្រធាននាយកដ្ឋាននគរបាលតម្រួតស្រាវជ្រាវបទល្មើសគ្រឿងញៀន ក្រសួងនគរបាលវៀតណាម ជាអធិបតី ។

សមាជិកអញ្ជើញចូលរួមមកពីនាយកដ្ឋាន (ទាំង២ខាងលើ) និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម សរុបចំនួន ៣០រូប ។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងអស់បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ទទួលបានលទ្ធផលល្អប្រសើរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានវាយតម្លៃសភាពការណ៍បទល្មើសគ្រឿងញៀនក្នុងពិភពលោក និងក្នុងតំបន់ មិនមានសញ្ញាថមថយ។ ការចរាចរគ្រឿងញៀនពីតំបន់ត្រីកោណមាស កាន់តែមានការកើនឡើង ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម សុខមាលភាព និងការអភិវឌ្ឍន៍របស់បណ្តាប្រទេសក្នុងតំបន់ ក្នុងនោះរួមទាំងកម្ពុជា និងវៀតណាមផងដែរ។ ពួកក្រុមឧក្រិដ្ឋជន បានយកភូមិសាស្រ្តប្រទេសកម្ពុជា ធ្វើជាគោលដៅចរាចរគ្រឿងញៀនឆ្លងកាត់ ហើយបន្តនាំចេញទៅប្រទេសនៅក្នុងតំបន់៕ ដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ក្តៅៗ និងព័ត៌មានសំខាន់ប្រចាំថ្ងៃសូមចុច ឬភ្ជាប់លីងខាងក្រោម/ សម្រាប់ជាន់ចូលក្នុងគ្រុប សាព័ត៌មាន ថ្មីៗប៉ុស្ត៍ https://t.me/vunvet រាយការណ៍ដោយ៖ វន់ សាវ៉េត

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *