ព័ត៌មានជាតិ

ដោយមានល្បែងស៊ីសងទើបបង្កឲ្យមានករណីហិង្សារវាងមេការនិងអ្នកលេងល្បែង

ខេត្តកណ្តាល៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាស៊ីណូមួយកន្លែងឈ្មោះយ៉ុងយ័ន្តមានទីតាំងឋិតនៅ ភូមិសំពៅពូន ឃុំសំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលមានល្បែង ស៊ីសងច្រើនប្រភេទរួមទាំងមាន់ជល់នៅក្នុងនោះកំពុងបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង។ ក្រៅពីការមិនគោរពច្បាប់លក្ខន្តិកៈនៃកាស៊ីណូនោះ ទីតាំងល្បែងស៊ី សង១កន្លែងនេះត្រូវបានប្រភពទន្លាយឱ្យដឹងថា រាល់ថ្ងៃស៊ីណូមួយនេះកំពុងផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសបង្កភាពអនាធិបតេយ្យ។ ករណីនេះអាជ្ញាធរមាន សមត្ថកិច្ចខេត្តកណ្ដាល គួរចាត់វិធានការយ៉ាងណាប្រកបដោយប្រសិទ្ធភាពដើម្បីកុំឲ្យកាស៊ីណូនេះប្រព្រឹត្តនៅទង្វើមិនគប្បីច្រើនខ្លាំងជាងនេះ។

ថ្មីៗនេះបានបែកធ្លាយប្រភពវីដេអូមានអំពើហិង្សានៅក្នុងកាស៊ីណូយ៉ុងយ័ន្ត ដោយការវាយតប់គ្នារវាងមេការនិងអ្នកចូលទៅលេងមាន់ជល់ក្នុងកាស៊ីណូនោះ។ ប្រភពបានឱ្យដឹងបន្តទៀតថា ជនបង្កគឺជាម្ចាស់សង្វៀនឈ្មោះណាក់ ហើយជនរងគ្រោះឈ្មោះ ប្រេស៊ីល ត្រូវបានម្ចាស់សង្វៀន វាយបណ្ដាលឲ្យសន្លប់ឈឹងនៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ។

ករណីហិង្សានេះហាក់ដូចជាមិនបានការយកចិត្តទុកដាក់ដោះស្រាយយ៉ាងណានោះនៅឡើយ ព្រោះទំនងជាការស៊ីណូមានឯករាជ្យភាពដែលអាជ្ញាធរមានសមត្ថកិច្ចមិនអាចចូលបាន។ អធិបតេយ្យភាពដែលប្រកបដោយភាពអាណាធិបតេយ្យនេះ មិនគួរអាជ្ញាធរខេត្តកណ្ដាលមើលរំលងនោះឡើយ។

ប្រភពបានដឹងថា ជនដែលចូលទៅលេងជល់មាន់នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ គឺភាគច្រើនជាជនជាតិវៀតណាមនិងខ្មែរ។ ពួកគេសប្បាយស្រែករីករាយហ៊ោរកញ្ជ្រៀវលាន់កងរំពង បើទោះបីជាអ្នកចូលលេងជាជន ជាតិខ្មែរទាំងនោះខុសច្បាប់ក៏ដោយ។ ពួកគេភ្នាល់ដាក់ លុយតម្លៃរាប់រយដុល្លារឬរាប់ពាន់,រាប់ម៉ឺនដុល្លារក្នុងមាន់មួយគូៗ។ តើទង្វើទាំងនេះអាជ្ញាធរមានសមត្ថកិច្ច ខេត្តកណ្ដាលមិនដឹងទេឬ? បើតាមការវាយតម្លៃពីប្រជាពលរដ្ឋរស់នៅតំបន់នោះអះអាងថា អាជ្ញាធរមានសមត្ថកិច្ចសុទ្ធតែដឹងអំពីសង្វៀនជល់មាន់ក្នុងការស៊ីណូយ៉ុងយ័ន្តនោះ ប៉ុន្តែគេមិនចាត់វិធានការក៏ព្រោះតែផលប្រយោជន៍ឬយ៉ាងណា?

ចំពោះករណីហិង្សាដែលបានកើតឡើង នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនៅពេលថ្មីៗនេះគេរំពឹងថា អាជ្ញាធរខេត្តកណ្ដាលជាពិសេសស្នងការនគរបាលខេត្ត មិនបណ្ដោយឲ្យជនបង្ករួចខ្លួននោះឡើយ។ ទង្វើរបស់មេកានៅក្នុងកាស៊ីណូខាងលើនេះ ហាក់ដូចមិនគោរពមានច្បាប់។

ដូច្នេះមហាជនគេរំពឹងថា អាជ្ញាធរមានសមត្ថកិច្ចមិនបណ្ដោយឲ្យជនបង្កជាមេការនៅក្នុងកាស៊ីណូខាងលើ រួចខ្លួនដោយងាយៗនោះឡើយ៕

ជុំវិញការផ្សាយព័ត៌មានខាងលើអង្គភាពសារព័ត៌មានយើងនៅមិនអាចសុំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធនិងអាជ្ញាធរបាននៅឡើយអង្គភាពយើងស្វាគមន៍រាល់ការបកស្រាយរាល់ម៉ោងធ្វើការ៕ដោយ៖រី រិន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *