ព័ត៌មានជាតិ

ល្បែងស៊ីសងបាញ់អាប៉ោងកំពុងបើកដំណើរការលេងដោយសេរីក្នុងស្រុកមង្គលបុរី

បន្ទាយមានជ័យ៖ទីតាំងលេងអាប៉ោងមួយកន្លែងស្ថិតនៅក្នុង ភូមិជួខ្ចាស់ ឃុំចំណោម ស្រុកមង្គលបុរី កំពុងបើកដំណើរការលេងបានដោយសេរី បើទោះបីថ្នាក់ដឹកនាំបានចេញបទបញ្ជាឲ្យមន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធចុះបង្ក្រាបជាបន្តបន្ទាប់ នាពេលកន្លងមក តែដោយឡែកទីតាំងលេងអាប៉ោង របស់ឈ្មោះ(គឿន)ដែលគេស្គាល់ថាជាមេការចាំជួយមើលការខុសត្រូវកន្លែងលេងអាប៉ោងនៅតែអាចបើកដំណើរការលេងបានដោយរលូន។

ជាក់ស្ដែងកាលពីថ្ងៃទី 17 ខែសីហាឆ្នាំ 2024 អ្នកសារព័ត៌មានបានចុះទៅដល់ទីតាំងលេងអាប៉ោងកំពង់ចាក់ថ្នល់ដាក់លុយរាប់ពាន់ដុល្លារក្នុងមួយថ្ងៃៗ តែលោកអធិការស្រុកមង្គលបូរីមិនទាន់ចុះទៅបង្ក្រាបទីតាំងលេងអាប៉ោងមួយនេះបាននៅឡើយ។

យោងតាមប្រភពពីពលរដ្ឋរស់នៅក្បែរទីតាំងលេងអាប៉ោងបានបង្ហើបឲ្យដឹងថា តាំងពីមានល្បែងស៊ីសងបាញ់អាប៉ោងរបស់ឈ្មោះ(គឿន) នេះមក រាល់ថ្ងៃពួកគាត់ដែលជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាភូមិឃុំមានសុវត្ថិភាពរបស់ពួកគាត់។

ពលរដ្ឋទទួចស្នើសុំដល់លោកសិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យចាត់វិធានកបង្ក្រាបលើល្បែងស៊ីសងបាញ់អាប៉ោងរបស់ឈ្មោះ(គឿន)ខាងលើនេះផងដើម្បីថែរក្សាការពារភូមិឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងការរស់នៅដោយគ្មានល្បែងស៊ីសង។

ជុំវិញការផ្សាយខាងលើអង្គភាពសារព័ត៌មានយើងនៅមិនអាចសុំការបកស្រាយបំភ្លើពីអាជ្ញាធរពាក់ព័ន្ធបាននៅឡើយ អង្គភាពយើងផ្សាយព័ត៌មានគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ទៅដល់បុគ្គលណាម្នាក់នោះឡើយគ្រាន់តែឈ្លោះបញ្ចាំងពីភាពល្អនិងអាក្រក់ក្នុងសង្គមតែប៉ុណ្ណោះ៕ រាយការណ៍ដោយ៖លោក សូ សុជាតិ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *