ព័ត៌មានជាតិ

ការដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងទឹកដីឃុំខ្វាវនៅតែកើតមានឡើងជាហូរហែបើទោះបីថ្នាក់លើចេញបទបញ្ជារិទ្ធបន្តឹងយ៉ាងណាក៏ដោយ 

ខេត្តសៀមរាប៖ ជាក់ស្ដែងកាលពីម្សិលមិញនេះមានមេឈ្មួញម្នាក់ដែលគេស្គាល់ថាឈ្មោះ( រ៉ា )បានលួចចូលទៅកាប់អា ឈើចេញពីតំបន់ ដែនជម្រកសត្វព្រៃបឹងពែរនៅក្នុងភូមិសាស្ត្រផ្លូវតាទុំ ភ្នំស្រមោច ដឹកយកមកចូលក្នុងភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង និងបន្តយកទៅលក់ចែកចាយដាក់សិប្បកម្មកែច្នៃក្នុងស្រុកនានា។

មហាជនទូទៅប្រហែលជាបានដឹងមកហើយថាការដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នុងទឹកដីឃុំខ្វៅមួយនេះមិនមែនទាបតែចាប់ផ្ដើមនូវពេលនេះនោះទេ មានការលួចកាត់បំផ្លាញជាយូមកហើយ តែចំពោះមន្ត្រីមួយចំនួននៅក្នុងតំបន់នេះ ហាក់បីមិនមានភាពសហការពេលពលរដ្ឋរាយការណ៍ឱ្យធ្វើការទប់ស្កាត់រាល់ការដឹកជញ្ជូនបទល្មើសព្រៃឈើនោះទេ។

ចំពោះភ្នាក់ងារសារព័ត៌មានយើងលោក រី មី បានបញ្ជាក់ច្បាស់ៗផងដែលថា រូបលោកពិបាករាយការណ៍ទៅសមត្ថកិច្ចជំនាញណាស់ព្រោះភាគច្រើនគេមិនសូវចូលរួមសហការជាមួយ។

មហាជនក៏ចាំមើលថាតើសមត្ថកិច្ចជំនាញដែលមានតួនាទីស៊ីប្រាក់ខែរដ្ឋឈរជើងថែរក្សាការពារព្រៃឈើនៅក្នុងតំបន់ខាងលើនេះអាចចាត់វិធានការយ៉ាងណាចំពោះមេឈ្មួញឈ្មោះ( រ៉ា )រូបនេះ និងឈ្មួញជាច្រើនទៀត។ ពលរដ្ឋក៏នៅតែមានជំនឿលើលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោក ស៊ុន គង់ប្រធានមន្ទីរបរិស្ថាន ពិសេសនោះលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង គូចាត់វិធានការបែបណាទៅលើ ក្រុមឈ្មួញដែលនៅតែបន្តចូលលួចកាត់បំផ្លាញដឹកជញ្ជូនព្រៃឈើធនធានធម្មជាតិជាបន្តបន្ទាប់។ជុំវិញព័ត៌មានខាងលើសារព័ត៌មានយើងនៅមិនអាចសុំការបកស្រាយបំភ្លឺពីសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធបាននៅឡើយ ព័ត៌មាននេះរាយការណ៍ពីលោក រី មី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *