ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថ ខេត្តសៀមរាប ចាប់ខ្លួនក្រុមចោរប្លន់ថៅកែលក់គ្រឿងសំណង់នៅខេត្តឧត្តរមានជ័យបានហើយ

ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានចាប់ខ្លួនជនសង្ស័យចំនួនពីរនាក់ពាក់ព័ន្ធករណីប្លន់សម្លាប់ថៅកែគ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ។

ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង២០:០០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប និងមូលដ្ឋានអាវុធហត្ថស្រុកប្រាសាទបាគង សហការជាមួយកម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត មេបញ្ជាកាអាវុធហត្ថខេត្តសៀមរាប និងដោយមានការសម្របសម្រួលពី ឯកឧត្តម មាសចន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

ជនសង្ស័យ ១-ឈ្មោះទ្រី សុជា ភេទស្រី អាយុ២៨ឆ្នាំមុខរបរគ្មានរស់ នៅភូមិលលៃ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ២-ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្ពានក្អែកឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប។

ក្នុងប្រតិបត្តិការនេះ ក្រៅពីឃាត់ខ្លួនជនសង្ស័យបានពីរនាក់សមត្ថកិច្ចអាវុធហត្ថ បានដកហូតវត្ថុតាង៖

១-លោហធាតុពណ៌លឿង ខ្សែករ០១ខ្សែ ២-ទូរសព្ទ០២គ្រឿង ៣-លោហធាតុពណ៌លឿងចិញ្ជៀន០២វង់ ៤-ម៉ូតូម៉ាក ហុងដាឃ្លីក០១គ្រឿង។

បច្ចុប្បន្នការិយាល័យជំនាញបានបញ្ជូនជនសង្ស័យនិងវត្ថុតាងប្រគល់ជូនការិយាល័យជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យដើម្បីបន្តនីតិវិធី។រី រិន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *