ព័ត៌មានជាតិ

ស្នងការខេត្តសៀមរាប ចាត់កម្លាំង ចុះបំពាក់ភ្លើងសញ្ញាចរាចរណ៍ នៅតាមផ្លូវបំបែកដែលងាយគ្រោះថ្នាក់

ស្នងការខេត្តសៀមរាប ចាត់កម្លាំង ចុះបំពាក់ភ្លើងសញ្ញាចរាចរណ៍ នៅតាមផ្លូវបំបែកដែលងាយគ្រោះថ្នាក់

សៀមរាប៖ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានចាត់ លោកវរសេនីយ៍ទោ ស៊ត់ សំណាង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំសហការី សហការជាមួយក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរក្នុងមូលដ្ឋាន ចុះបំពាក់ភ្លើងសញ្ញាចរាចរណ៍ នៅតាមផ្លូវបំបែកដែលងាយគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចផ្សារអង្រ្គង ដែលស្ថិតក្នុងភូមិអង្រ្គង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីពញ្ញាក់ស្មារតីដល់បងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ ឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើផ្លូវសាធារណៈ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *