ព័ត៌មានជាតិ

ប្រធានអង្គការណាតូ និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ពិភាក្សាអំពីការគាំទ្រផ្នែកយោធាដល់ទីក្រុង Kyiv

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba កាលពីថ្ងៃអង្គារ បានពិភាក្សាអំពីការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន និងផ្លូវទៅកាន់ណាតូរបស់ប្រទេសនេះ។ នៅក្នុងការហៅទូរស័ព្ទមួយ អ្នកទាំងពីរបានពិភាក្សាគ្នាអំពីជំហានលើផ្លូវទៅកាន់ណាតូ របស់ទីក្រុងKyiv ។នេះបើតាមលោកKuleba បានសរសេរនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ។

លោក Kuleba បាននិយាយថា យើងបានពិភាក្សាអំពីកម្មវិធីជាតិប្រចាំឆ្នាំដែលបានកែសម្រួល និងការបើកដំណើរការពេញលេញនៃក្រុមប្រឹក្សាអ៊ុយក្រែន-ណាតូ។ ដោយបន្ថែមថា គាត់ក៏បានជូនដំណឹងដល់ Stoltenberg អំពីការរៀបចំរបស់អ៊ុយក្រែនសម្រាប់វេទិកាឧស្សាហកម្មការពារជាតិលើកដំបូង។ជាការឆ្លើយតប លោក Stoltenberg បាននិយាយនៅលើបណ្តាញ X ថា ខ្ញុំស្វាគមន៍ដែលអ៊ុយក្រែនកំពុងទទួលបានដីជាបណ្តើរៗត្រឡប់មកវិញ ហើយថា សម្ព័ន្ធមិត្តណាតូកំពុងផ្តល់ការគាំទ្រធំៗ រួមទាំងយន្តហោះ F-16 និងការហ្វឹកហាត់ពីដាណឺម៉ាកហូឡង់ ន័រវេស និងសហរដ្ឋអាមេរិកផងដែរ ។ ប្រទេសន័រវេស ហូឡង់ និងដាណឺម៉ាក បានសន្យាផ្តល់យន្តហោះប្រយុទ្ធ F-16 ដល់អ៊ុយក្រែន នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងទទួលបាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *