នៅព្រឹកថ្ងៃអាទិត្យ ១ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Tobias Lindner រដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តដើម្បីពង្រឹងបន្ថែមនូវភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-អាល្លឺម៉ង់ និងបានផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍ចុងក្រោយនៃបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍រួម ព្រមទាំងបានរិះរកវិធីដើម្បីធ្វើឱ្យភាពជាដៃគូឈានទៅរកកម្រិតថ្មីមួយទៀត។