ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ដេកស្លាប់ក្នុងអង្រឹងដោយសារខ្សែមុងអង្រឹងរុំកស្លាប់

ខេត្តកោះកុង៖ក្មេងស្រីអាយុ២០ឆ្នាំម្នាក់ដេកក្នុង អង្រឹងធ្លាក់កចូលក្នុងប្រហោងអង្រឹងមុងបណ្ដាលឱ្យរុំករស្លាប់និងកន្លែងកើតហេតុ។

សាកសពនារីរងគ្រោះ មានឈ្មោះ ទូច តី  រស់នៅក្នុង ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ ឪពុឈ្មោះ ទូច សែ ម្ដាយឈ្មោះ វន ឆៃ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

យោងតាមសម្ដីរៀបរាប់របស់ ឪពុកម្តាយនារីរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់ ជាជនពិការ ជិត៥ឆ្នាំមកហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបានធ្វើឱ្យកូនស្រីរបស់គាត់ ធ្លាក់ខ្លួនឈឺរហូតវង្វេងស្មារតីហើយឈឺរាំរៃមកដល់សព្វថ្ងៃនេះ។

ឪពុកម្ដាយជនរងគ្រោះបានរៀបរាប់ឲ្យដឹងបន្តទៀតថា នាយប់ ថ្ងៃទី១ខែ មិថុនា ឆ្នាំ២០២៣ ឈានចូល ថ្ងៃទី២ ម៉ោងជិត៣ភ្លឺ ដែលជាយប់កើតហេតុនោះ កូនស្រីរបស់គាត់បានដើរមក ដេកក្នុង អង្រឹង ដូចសព្វដង រួចហើយមួយសន្ទុះក្រោយមក ម្ដាយរបស់គាត់បានដើរ មកមើលស្រាប់តែប្រទះឃើញ កូនស្រីរបស់គាត់ដេកធ្លាក់ក្បាលចុះក្រោម ស្លាប់បាត់បង់ ជីវិតដោយមានខ្សែអង្រឹងមុងវ័នករជនរងគ្រោះ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមអាជ្ញាធរមានសមត្ថកិច្ចនិងលោកគ្រូពេទ្យជំនាញប្រចាំឃុំថ្មសស្រុកបទុមសាគរខេត្តកោះកុង បានចុះមកធ្វើកោសល្យវិច្ច័យហើយក៏បានប្រាប់ទៅឪពុកម្ដាយជនរងគ្រោះវិញថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ដោយអង្រឹងមុងរុំកស្លាប់ពិតប្រាកដមែន ពុំមានករណីឃាតកម្មណាមួយកើតឡើងចំពោះកូនស្រីរបស់គាត់នោះទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *