ព័ត៌មានជាតិ

ពិតជាសឿងមែនសុំស្រឡាញ់កូនមេជាងម៉ូតូ មិនបាន យកកាំភ្លើងកែច្នៃបាញ់សម្លាប់នារីរងគ្រោះនិងបាញ់សម្លាប់ខ្លួនឯង !

ខេត្តកំពង់ធំ ៖ មានករណីឃាតកម្មមួយដ៏សាហាវបានកើតឡើងដោយសារតែបុរសកូនជាងម៉ូតូម្នាក់ បានយកកាំភ្លើងកែច្នៃសម្លាប់នារីម្នាក់ ដែលជាកូនមេជាងរបស់ខ្លួន និងបាញ់សម្លាប់ខ្លួនឯង ព្រោះតែសុំស្រឡាញ់តែនាងបានបដិសេធ។ ហេតុការណ៍ដ៏តក់ស្លុកនេះបានកើតឡើងនៅវេលាម៉ោង១២នឹង៣០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក កែ កញ្ចនា អធិការស្រុកកំពង់ស្វាយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា ករណីឃាតកម្មនេះបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន២នាក់ រួមមាន៖ មានឈ្មោះ គង់ គឹមហ័ន អាយុ៣១ឆ្នាំ ជានារីរងគ្រោះដែររស់នៅភូមិកើតហេតុខាងលើត្រូវបានឃាតកបាញ់ត្រូវគល់កខាងឆ្វេង១គ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ជនបង្កមានថាឈ្មោះ សុខ សូយ៉ន ហៅឌី រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ បន្ទាប់ពីធ្វើសកម្មភាពបាញ់ស្លាប់នារីរងគ្រោះរួចជនដៃដល់ បានបាញ់សម្លាប់ខ្លួនឯងបណ្តាលឱ្យបែកលលាដ៏ក្បាល។ លោកអធិការស្រុក បានបញ្ជាក់ទៀតថា មុនកើតហេតុជនបង្កបានមកសុំរៀនធ្វើជាងជួសជុលធ្វើម៉ូតូរយៈពេល១ឆ្នាំ ហើយចុងក្រោយប្រហែលបីខែនេះជនបង្កបានសុំស្រឡាញ់ជនរងគ្រោះតែជនរងគ្រោះមិនព្រមស្រឡាញ់ ទើបបណ្តាលឱ្យមានករណីឃាតកម្មនេះកើតឡើង។ បើតាមលោក កែ កញ្ចនា បានបញ្ជាក់ថា លុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ជនបង្កបានទៅលេងផ្ទះខ្លួនដេក១យប់រួចត្រឡប់មកវិញ រហូតដល់ថ្ងៃកើតហេតុទើបជនបង្កបានយកកាំភ្លើងកែច្នៃបាញ់សម្លាប់ជនរងគ្រោះ រួចបាញ់សម្លាប់ខ្លួនឯងតែម្តង។ សមត្ថកិច្ចបានពិនិត្យនៅកន្លែងកើតហេតុ បានឃើញ អាវុធខ្លីកែច្នៃចំនួន០២ដើម។ រីឯសពទាំងពីរ ត្រូវបានប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯគេហដ្ឋានរៀងៗខ្លួន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *