ព័ត៌មានជាតិ

ឈាមស្រែក ស្បែកហៅ! ឃាតករដែលសម្លាប់មួយគ្រួសារនៅខេត្តមណ្ឌលគីរីត្រូវសមត្ថកិច្ចចាប់បានហើយ


មណ្ឌលគីរី: នៅថ្ងៃទី០៥​ ខែកុម្ភៈឆ្នាំ២០២២​ វេលាម៉ោង១៨​ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ កម្លាំងនាយកដ្ឋាន​ នគរបាលបច្ចេកទេស​ និងវិទ្យាសាស្ត្រ​ បានស្រាវជ្រាវស៊េីបអង្គេតករណីឃាតកម្ម​ សម្លាប់មនុស្សចំនួន៥​ នាក់និងរបួសធ្ងន់០១​ នាក់កាលពីថ្ងៃទី០១​ ខែកុម្ភៈឆ្នាំ២០២២​ វេលាម៉ោង​១៣ និង៣០​ នាទីនៅចំណុចស្រែចោទភូមិ​មេប៉ៃឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ ។ ក្នុងកិច្ចប្រតិបត្តិការនេះយេីងបានឃាត់ខ្លួនជនសង្ស័យចំនួន០៦ នាក់ក្នុងនោះ
ជនដៃដល់ចំនួន០៤​ នាក់​ និងអ្នកបញ្ជាញុះញង់អោយសម្លាប់
ចំនួន០២​ នាក់​ រួមមាន
១-ធី​ ម្ពៀត​ ហៅព្សឹត​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ ជនជាតិព្នង​ ជាមក្លោងផ្តេីមគំនិត​
២-រឹម​ ធា​ ភេទប្រុស​ អាយុ​ ២៧​ ឆ្នាំជនជាតិ​ ខ្មែរ​ (សហចារី)
៣-នឹម​ ខ្លាខឹន​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ជនជាតិខ្មែរ​ (សហចារី)
៤-ធី​ ព្យឹតភេទប្រុស​ អាយុ១៤​ ឆ្នាំ​ ជនជាតិព្នង​ (សហចារី)
៥-ក្លឹង​ ចន្ធី​ ភេទប្រុស​ អាយុ៤០​ ឆ្នាំ
ជនជាតិ​ ព្នង​ (បញ្ជាអោយសម្លាប់)
៦-នួន​ វណ្ណា​ ភេទប្រុស​ អាយុ៥៤​ ឆ្នាំ​ ជនជាតិខ្មែរ​ (បញ្ជាអោយសម្លាប់)
​ ជនសង្ស័យទាំង០៦​ នាក់ស្នាក់នៅភូមិឡៅការ​ សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​ ។
​ ជនសង្ស័យបានចម្លេីយសារភាពថា​ មូលហេតុដែលសម្លាប់ជនរងគ្រោះទាំង៥​ នាក់​ និងរងរបួស០១​ នាក់ដោយសាគំនុំចោទប្រកាន់គ្រួសារជនរងគ្រោះជា​ អាបធ្មប់​ ។
បច្ចុប្បន្នជនសង្ស័យទាំង០៦​នាក់ ត្រូវបានឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *