(ព្រះសីហនុ)៖ នៅវេលាម៉ោង៣ និង២៥នាទីរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ មានជនជាតិចិន១រូបបើករថយន្តម៉ាក Rang Rover បុកជាមួយនឹងម៉ូតូមួយគ្រឿងនៅចំនុចអូរ២ សង្កាត់លេខ៤ ហើយព្យាយាមបើករត់ទៅតាមផ្លូវឆ្នេរអូរឈើទាលលុះដល់ចំនុចបន្ទប់ទឹកលេខ៣ បានរេចង្កូតទៅបុកនឹងឃឿនផ្លូវបណ្តាលឲ្យបែកកង់ខាងមុខផ្នែកខាងស្តាំបន្តទៅមុខលែងរួច ហើយក៏បានបើកទ្វារចុះរត់គេចខ្លួនចេញពីរថយន្ត តែភ្លាមៗកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានធ្វើការអន្តរាគមន៍ពីក្រោយនោះឃាត់ខ្លួនបានភ្លាមៗ ទីតាំងកើតហេតុស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
ក្នុងករណីនោះកម្លាំងជំនាញបានប្រាប់ឲ្យដឹងថា បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចហើយ ក៏បន្តឆែកឆេរក្នុងរថយន្តបង្ករបានរកឃើញមានថ្នាំញៀនលាក់ក្នុងកញ្ចប់បារី១កញ្ចប់ផងដែរ។
បច្ចុប្បន្នជនរថយន្តបង្ករបានស្ទូចយកទៅរក្សាទុក រីឯជនសង្ស័យបានធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋានសង្នការដ្ឋាននគរបាលចរាចរណ៍ខេត្តព្រះសីហនុ ដើម្បីលចាត់វិធានការតាមនីតិវិធីច្បាប់នៅពេលក្រោយ៕