ខេត្តសៀមរាប៖ ស្ត្រីចំនួនពីរ នាក់បានស្លាប់ភ្លាមៗនិង៣នាក់ទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
អធិការដ្ឋាននគរបាលស្រុកជីក្រែង លោក តាំង លីហេង បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៥និង ៤០ នាទី ត្រង់ចំណុចមុខតូបលក់ដូរឈ្មោះ ចិន រុំា ស្ថិតនៅក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែត្រ ២៦៥ និង ២៦៦លើផ្លូវជាតិលេខ៦ រវាងរថយន្ត និង ម៉ូតូឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើត ។
លោកបន្តថា រថយន្តម៉ាក NISSAN NAVARA ផលិតឆ្នាំ2014 ពាក់ស្លាកលេខ ភ្នំពេញ 2X -9931 ប្រភេទដឹកទំនិញធុនតូច ពណ៌ ប្រផេះ អ្នកបើកបរ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ដឹកមនុស្សម្នាក់ភេទប្រុស មិនស្គាល់អត្តសញ្ញាណ របួសធ្ងន់ សន្លប់ទាំងពីរ សង្រ្គោះបន្ទាន់ មានទិសដៅពីកើត ទៅទិសខាងលិច ដោយបានបុកម៉ូតូម៉ាក HONDA C125 ផលិតឆ្នាំ2016 ពាក់ស្លាកលេខ សៀមរាប1U – 2548 ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ឃិន មុំ
ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិពាក់ស្ពា ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដឹកមនុស្សម្នាក់ឈ្មោះ លី ណាត ភេទស្រី អាយុ ៦០ឆ្នាំ ត្រូវជាម្តាយ ឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើត មនុស្សអង្គុយលើម៉ូតូ បណ្ដាលឲ្យស្លាប់ទាំងពីរនាក់ (មិនពាក់មួកសុវត្តិភាពទាំង២) ហើយហួសទៅបុក ត្រូវដៃឈ្មោះ វឿន សុផាន់ណា ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប អង្គុយលើម៉តូម៉ាក SMASH ពាក់ស្លាកលេខភ្នំពេញ 1CG-1191ឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើត។
លោកបានបន្តថា ចំណែកអ្នករបួសរបួសធ្ងន់ ០៣នាក់៖១,ឈ្មោះវឿន សុផាន់ណា ភេទ ប្រុស អ្នកបើកបរម៉ូតូ smash(មិនពាក់មួកសុវត្ថិភាព) ២, អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ៣, អ្នករួមដំណើររថយន្តមិនស្គាល់អត្តសញ្ញាណ។ខូចខាតរថយន្តធ្ងន់១គ្រឿងម៉ូតូធ្ងន់១គ្រឿង។
អធិការបានបញ្ជាក់ថា មូលហេតុអ្នកបើកបររថយន្តមិនប្រកាន់ស្តាំ និងម៉ូតូ២គ្រឿងឈប់ក្បែរជាយផ្លូវ។ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តតាមនិតិវិធី៕