
ខេត្តព្រះវិហារ៖ លោក ស៊ូ សេងហាក់ អ្នកសារ ព័ត៌មានម្នាក់ នៅខេត្តព្រះវិហារ ត្រូវបាន លោកវរ:សេនីយ៍ឯក យឿង ស៊ែ មេបញ្ជាការវរះសេនាតូចអន្តរាគមន៍លេខ៣៩៤ ស្ថិតនៅភូមិសាស្រ្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហ៊ានទៅបង្ករហឹង្សា វាយដំមកដល់ផ្ទះជនរងគ្រោះ បណ្ដាលអោយបែកច្រមុះ ហូឈាម នៅមិនទាន់ដឹងមូលហេតុច្បាស់លាស់។ ដែលហេតុការណ៍បង្កហឹង្សាខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះផ្ទាល់ នៅក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ដែលបានឃើញ ហេតុការណ៍នោះ បានអោយដឹងថា មូលហេតុដែលឈានទៅដល់ការប្រើអំពើហឹង្សា ពីមន្រ្តីយោធាខាងលើ បានទៅដាល់អ្នកសារព័ត៌មាននេះ គឺដោយសារជនរងគ្រោះបានទៅយកព័ត៌មាន ពាក់ព័ន្ធនឹងលោកយឿង ស៊ែ ដោយមានការសង្ស័យឃុបឃិត
រកស៊ីបទល្មើស និងដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយខុសច្បាប់ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រភពដដែលបានបន្តរថា អ្នកសារព័ត៌មាន ដែលជាជនរងគ្រោះ ខណះពេលរូបលោកនិងក្រុមគ្រួសារ អង្គុយបរិភោគអាហារពេលល្ងាច មុនកើតហេតុ ស្រាប់តែឃើញជនដៃដល់ ឈ្មោះ យឿង ស៊ែ មកដល់ក៏ប្រើហឹង្សារទៅលើខ្លួនទាំងកម្រោល ដោយមិនដឹងពីមូលហេតុច្បាស់លាស់ ។
សូមបញ្ជាក់ថា ក្រោយពាលកើតហេតុរួច ជនដៃដល់ បានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។
ហើយមកទល់ថ្ងៃ២២នេះ អង្គភាពសារព័ត៌មាន យើងមិនអាចសុំការបំភ្លឺ ពីមន្រ្តីយោធាខាងលើបាននៅឡើយទេ ហើយអង្គភាពយើងខ្ញុំរងចាំស្រាយបំភ្លឺឡើងវិញពីលោក យឿង ស៊ែ រៀងរាល់ម៉ោងធ្វើការ៕ដោយ៖ រី រិន




