សៀមរាប៖ បន្ទាប់ពីរលោក ហាប់ ដា ជាប្រធានសហគមន៍ចុងឃ្នៀស បានធ្វេីការបិទកុងត្រូលបង្កការរំខាននិងខាតបង់ថវិការបស់ក្រុមហ៊ុន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្ថិតនៅត្រង់ចំណុចបឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោកសាន្ត រដ្ឋសុីង ប្រធានក្រុមហ៊ុនសាន្ត រដ្ឋសុីង បានឲ្យដឹងថា លោក ហាប់ ដា ប្រធានសហគមន៍ចុងឃ្នៀសមិនមានសិទ្ធិអីមកបិទកុងត្រូលសហគមន៍បឹងពារាំងដែលក្រុមហ៊ុនកំពុងអភិវឌ្ឍន៍ជីកស្តារនោះទេ ដោយសារបឹងពារាំងខាងក្រុមហ៊ុនគេចូលមុន ហេីយក្រុមហ៊ុនបានចំណាយថវិការរាប់មុឺនដុល្លាធ្វេីផ្លូវហ្នឹង ហេតុអីលោក ហាប់ ដា មានសិទ្ធិអីមិនឲ្យគេយកអាចម៍ដីចេញ មិនឲ្យគេស្តារបឹងពារាំងនេះ វាជាការរំខានដ៍ធ្ងន់ធ្ងរមួយដែលក្រុមហ៊ុនខាតបង់ ថ្លៃបុគ្គលិក និងគ្រឿងចក្រ។
មូលហេតុដែលសាលាក្រុងបានចុះបិទការដ្ឋានជាបណ្តោះអាសន្ននេះ គឺជាករណីមិនស្រោចទឹក រវាងក្រុមហ៊ុន សាន្ត រដ្ឋសុីង និងលោក ហាប់ ដា ជាប្រធានសហគមន៍ ក៏ប៉ុន្តែភាគីក្រុមហ៊ុនបានចែកសិចទ័រគ្នាហេីយ គឺពាក់កណ្តាលផ្លូវម្នាក់ ចាប់ពីចំណុចផ្សារជ្រាវទីប្រជុំជនទៅ សម្រាប់សហគមន៍ចុងឃ្នៀស ហើយចំណែកខាងក្រុមហ៊ុនដឹកអាចម៍ដីចេញមិនមានមនុស្សនៅទេ ក៏មិនមានអ្នកប្តឹងដែរ យ៉ាងណាចុងឃ្នៀសមិនមានសិទ្ធបិទកុងត្រូលឡើយ វាធ្វេីឲ្យបុគ្គលិករបស់ក្រុមហ៊ុនប្រទូសសារ៉ាយគ្នាបង្កឲ្យបុគ្គលិកមានស្នាក់ស្នាមដៃជេីងបន្តិចបន្ទួច ចំណុចហ្នឹងហេីយធ្វេីឲ្យលោក សាន្ត រដ្ឋសុីង ជាប្រធានក្រុមហ៊ុនខឹងបានទៅដល់កន្លែងកេីតហេតុ មិនបានទៅវាយដំគ្នាដូចការចោតប្រកាន់នោះទេ ព្រោះមនុស្សចាស់រាងខ្លួនអស់ហេីយ ត្រឹមតែជជែកនិងតឹងសរសៃករដាក់គ្នាតែប៉ុណ្ណោះ។
លោក បានបន្តថា មុនកេីតហេតុបិទកុងត្រូល គេឃេីញមានប្រធានសហគមន៍បឹងពារាំង និងប្រធាសហគមន៍ចុងឃ្នៀស និងមានមន្ត្រីផ្សេងៗចូលរួមផឹកសុីជំគ្នាដែរ ហេីយបានធ្វេីការបិទផ្លូវ បង្កកេីតទៅជាជម្លោះរវាងក្រុមហ៊ុន សាន្ត រដ្ឋសុីង ជាមួយលោក ហាប់ ដា ប្រធានសហគមន៍ចុងឃ្នៀស និងលោក គង់ មង្គល ដែលជាប្រធានសហគមន៍បឹងពារាំង គឺត្រូវទទួលខុសត្រូវចំពោះក្រុមហ៊ុន ព្រោះគាត់ជាម្ចាស់ទឹកម្ចាស់ដី ហេតុអីបានឲ្យខាងចុងឃ្នៀសមកបិទកុងត្រូល នឹងផ្តល់កុងត្រាឲ្យទៅក្រុមហ៊ុនជីកស្តារដឹកដីខ្លួនឯង ហេតុអីឲ្យគេមកបិទកុងត្រូលនៅក្នុងកន្លែងខ្លួនឯងទៅវិញ។
សូមបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមកនេះ អាជ្ញាធរក្រុងសៀមរាប និងអាជ្ញាធរសង្កាត់ជ្រាវ ចុះបើកការដ្ឋានជីកស្តារនៅបឹងពារាំងឡើងវិញហើយ បន្ទាប់ពីមានជម្លោះហឹង្សាមួយបានកើតឡើងកន្លងមកនោះ។ អាជ្ញាធរបន្តថា ការអភិវឌ្ឍន៍ គឺត្រូវតែបន្តស្ដារបឹងពារាំងដើម្បីអភិវឌ្ឍ ៕