ព័ត៌មានជាតិ

កូនខ្មែរអាចធ្វើបាន ! ក្រោយពីបាក់ស្រុត និងដួលរលំដល់ដី ឥឡូវនេះខ្លោងទ្វារខាងលិចនៃប្រាសាទចៅស្រីវិបុលត្រូវបានជួសជុលយ៉ាងល្អស្អាតឡើងវិញ

ការងារជួសជុលខ្លោងទ្វារខាងលិចនៃប្រាសាទចៅស្រីវិបុល ដែលមានសភាពទ្រុឌទ្រោមខ្លាំង ដោយសារការបាក់ស្រុត និងបានដួលរលំអស់មួយផ្នែកធំ ហើយបានចាប់ផ្តើមធ្វើការជួសជុលកាលពីឆ្នាំ២០២០នោះ ឥឡូវការជួសជុលបានបញ្ចប់ហើយ នាដើមឆ្នាំ២០២២នេះ។

ដោយផ្អែកលើស្ថានភាពខូចខាតនៃតួខ្លោងទ្វារទាំងមូល ក្នុងរយៈពេលជិត២ឆ្នាំនៃដំណើរការជួសជុល ក្រុមអ្នកបច្ចេកទេសបានអនុវត្តតាមវិធីសាស្រ្តអាណាស្ទីឡូស(Anastylosis) ដោយធ្វើការរុះរើតួខ្លោងទ្វារចេញទាំងស្រុង ដើម្បីធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធគ្រឹះ ជួសជុលថ្មដែលបែកបាក់,ពុកផុយ និងរៀបផ្គុំតួខ្លោងទ្វារប្រាសាទឡើងវិញទៅតាមទម្រង់ដើម។នេះបើយោងតាមអាជ្ញាធរជាតិអប្សរា ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *