ភ្នំពេញ ៖ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ មានបាតុភូតខ្យល់កន្ត្រាក់បានបណ្តាលឱ្យរលំ និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជិត២០០០ខ្នង និងបណ្តាលឱ្យមនុស្សស្លា.ប់ និងរបួសជិត២០នាក់។ ចាប់ពីខែមករា រហូតមកដល់ខែមេសា ឆ្នាំ២០២២នេះ បាតុភូតខ្យល់កន្ត្រាក់បានកើតឡើងចំនួន៦០លើក បណ្តាលឱ្យរលំផ្ទះចំនួន៣៥៨ខ្នង របើកដំបូលផ្ទះចំនួន១៤៨៤ខ្នង សាលារៀន១៤ខ្នង អគាររដ្ឋបាល៤កន្លែង ស្លា.ប់មនុស្ស២នាក់ ដោយម្នាក់នៅខេត្តកណ្តាល និងម្នាក់ទៀតនៅខេត្តសៀមរាប និងរងរបួសចំនួន១៦នាក់។
ចំនួននេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១កន្លងទៅឃើញថា មានប្រហាក់ប្រហែលគ្នា តែករណីស្លា.ប់ និងរបួសមានការកើនឡើងបន្តិច។នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១បាតុភូតខ្យល់កន្ត្រាក់បានកើតឡើងចំនួន៦១លើក បណ្តាលឲ្យរលំផ្ទះនិងខូខាតធ្ងន់ធ្ងរចំនួន២០៩ខ្នងរបើកដំបូលផ្ទះចំនួន១៣២០ខ្នង សាលារៀនចំនួន១០ខ្នងអគាររដ្ឋបាលចំនួន៥ស្លា.ប់មនុស្ស១នាក់និងរបួសចំនួន៨នាក់។
ប៉ុន្តែបើធៀបទៅនឹងឆ្នាំ២០២០ឃើញថា មានការថយចុះ ខណៈ៤ខែឆ្នាំ២០២០មានបាតុភូតខ្យល់កន្ត្រាក់បានកើតឡើងចំនួន៧៦លើកបណ្តាលឲ្យរលំផ្ទះចំនួន៥៣២ខ្នង របើកដំបូលផ្ទះចំនួន២៩៤១ខ្នងសាលារៀន២១ខ្នង អគាររដ្ឋបាលចំនួន១៦កន្លែងមនុស្សស្លា.ប់២នាក់និងរបួស២៩នាក់។ នៅឆ្នាំនេះរដូវវស្សាហាក់មានការលឿនជាងឆ្នាំមុន ដោយសារការប្រែប្រួលអាកាសធាតុដែលធ្វើឱ្យមានភ្ញៀងធ្លាក់ច្រើន។ យ៉ាងណាក៏ដោយ លោកបានអះអាងថា ស្ថានភាពគ្រោះធម្មជាតិនាពេលនេះ មានសភាពប្រហាក់ប្រហែលនឹងដើមឆ្នាំ២០២១កន្លងទៅដែរ ពោលគឺមិនធ្ងន់ធ្ងរពេកទេ៕