ព័ត៌មានជាតិ

រន្ធ.ត់ខ្លាំង ! ស្លា.ប់៤នាក់ និងរបួសមួយចំនួនទៀត ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងស្រុកទ្រាំង ខេត្តតាកែវ

មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធ.ត់មួយបានកើតឡើងរវាងរថយន្ត និងរថយន្ត បើកបរបញ្ច្រាសទិសគ្នា បានបណ្ដាលឱ្យមនុស្សស្លា.ប់ចំនួន ៤នាក់ និងរងរបួសធ្ងន់ ស្រាលមួយចំនួនទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិជ្រេ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ លើផ្លូវជាតិលេខ២ចន្លោះគីឡូម៉ែត្រ៩៤-៩៥។

បើតាមលោក សៅ ចាន់សំណាង ប្រធានការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលខេត្តតាកែវ បានឱ្យដឹងថា គ្រោះថ្នាក់នេះ បណ្ដាលមកពីអ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខតាកែវ 3A-3211 បើកបរដោយឈ្មោះ រត់ សត្យា ភេទប្រុសអាយុ ១៨ឆ្នាំមុខរបរបើកបររថយន្តរស់នៅភូមិប្រសុង ឃុំតាភេមស្រុកត្រាំកក់ ខេត្តតាកែវបានស្លា.ប់ នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ស្លា.ប់នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀយបានស្លា.ប់ពេលយកទៅដល់មន្ទីរពេទ្យ និងមានអ្នករបួសធ្ងន់ចំនួន២នាក់។

ប្រធានការរិយាល័យចរាចរណ៍រូបនេះបានឱ្យដឹងទៀតថា រថយន្តហ៊ីយ៉ាន់ដាយដឹកទា បានបើកបរពីទិសត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុក៏បានជ្រុលចង្កូត«ប្រហែលងងុយដេក» ទៅបុ.ករថយន្ដមួយគ្រឿងទៀតម៉ាកFUSOពណ៌ស ពាក់ស្លាកលេខតាកែវ 3A- 1188 បណ្ដាលឲ្យអ្នកបើកបររថយន្ត និងអ្នករួមដំណើររងរបួសធ្ងន់។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានបញ្ជូនឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ រីឯមធ្យោបាយពាក់ព័ន្ធត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *