សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោង១៣.៥០ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២២មានករណី ភ្លើងឆេះផ្ទះ បានកើតឡើងនៅចំណុចភូមិស្នោ ឃុំល្វា ស្រុកពួក ដែលបណ្ដាលឲ្យ ខូចខាតទ្រព្យសម្បត្តិដូចជា ៖ ផ្ទះ១ខ្នង ទំហំ ៥ម៉ែត្រ x ៦ម៉ែត្រ សង់ពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស្លឹក (ខូចខាត អស់ទាំងស្រុង).ឆេះម៉ូតូ ០១គ្រឿងម៉ាកហុងដាឌ្រីម (គុណភាពចាស់) ម៉ាស៊ីនបាញ់ថ្នាំស្មៅ ០១គ្រឿង ស្រូវអស់ ៦ការ៉ុង ស្កត្នោត ៦កាដុង ទូរស័ព្ទម៉ាក CamPhone ០១គ្រឿង វិទ្យុទាក់ទង ០១គ្រឿង ប្រាក់ខ្មែរ ២០០ ០០០រៀល ឯកសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ប័ណ្ណចាក់វ៉ាក់សាំង សៀវភៅគ្រួសារ និងសម្ភារះប្រើប្រាស់ មួយចំនួនផ្សេងទៀត។
