ព័ត៌មានជាតិ

អាម៉េរិក និងកម្ពុជា អាចកសាងវិបុលភាព សម្រាប់ប្រជាជាតិដ៏អស្ចារ្យទាំងពីរ

ពីទីក្រុងវ៉ាស៊ីនតោន លោក ដូណាល់ ត្រាំ ប្រាប់សម្ដេច ហ៊ុន ម៉ាណែត ថា អាម៉េរិក និងកម្ពុជា អាចផ្តោតការយកចិត្តទុកដាក់លើការកសាងវិបុលភាព សម្រាប់ប្រជាជាតិដ៏អស្ចារ្យរវាងប្រទេសទាំងពីរ។ ភ្ជាប់ជាមួយសំណេរនេះ លោកប្រធានាធិបតីអាម៉េរិក ក៏បានអរគុណនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្នើសុំឱ្យរូបលោក ជាម្ចាស់ពានណូបែលសន្តិភាពពិភពលោកផងដែរ។

ក្នុងលិខិតផ្ញើមកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះហត្ថលេខានៅថ្ងៃទី២០ សីហា លោក ដូណាល់ ត្រាំ ពិតជាមានមោទកភាពបំផុត ដែលបានរួមចំណែកជួយឱ្យកម្ពុជា-ថៃ សម្រេចបានបទឈប់បាញ់ កាលពីថ្ងៃទី២៨ កក្កដា ២០២៥។

«ខ្ញុំជឿជាក់ថា ឯកឧត្តមជាថ្នាក់ដឹកនាំឆ្នើមមួយរូប ដែលបានផ្ដល់តម្លៃលើជីវិតមនុស្ស និងស្រលាញ់សន្តិភាព»។ នេះបើតាមលោក ត្រាំ ដែលបានបន្ថែមថា កម្ពុជាមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូរបែប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *