សៀមរាប៖បន្ទាប់ពីមេឈ្មួញចាស់វស្សាឈ្មោះចាន់ណាវិវត្តន៍ខ្លួនពីរនាក់រកស៊ីឈើខុសច្បាប់ក្លាយជាថៅកែដេប៉ូឈើផ្ដាច់មុខក៏បានស្ងាត់មួយរយៈធំ ប៉ុន្តែជាក់ស្ដែងនៅព្រឹកថ្ងៃទី 30 ខែមិថុនាឆ្នាំ 2024 ម្ចាស់ដេប៉ូ ដែលអតីតជាមេឈ្មួញរកស៊ីឈើរូបនេះ កំពុងដឹកឈើតាមរថយន្តយីហាន់ដាយប្រភេទឡានបែនដឹកដីដាក់ឈើពីក្រោម ថ្មពីលើ បន្លំភ្នែកមហាជន ដឹកចេញពីខេត្តព្រះវិហារឆ្លងកាត់តាមស្រុកស្វាយលើឆ្ពោះទៅតាមផ្លូវព្រលានយន្តហោះថ្មី
យកទៅដាក់នៅក្នុងដេប៉ូផ្ដាច់មុខរបស់ខ្លួន
ហើយពេលធ្វើចរាចរណ៍ឈើក៏មានរថយន្តហ្វតរឹតទ័រមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ 2.BQ 5588 ដែលគេស្គាល់ថាជាឡានរបស់មេឈ្មួញឈ្មោះចាន់ណាដែលចាំរត់ការតាមដងផ្លូវ។
ការលេចមុខសារជាថ្មីរបស់មេឈ្មួញឈ្មោះចាន់ណា ដែរមហាជនរងចាំមើលថាតើលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើនិងអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការបែបណាលើមេឈ្មោះរូបនេះ ដែលកន្លងមកថ្នាក់ដឹកនាំបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់រាល់ការកាប់បំផ្លាញដឹកជញ្ជូនឈើខុសច្បាប់។ ឬក៏មេឈ្មួញឈ្មោះចាន់ណាគេអាងស្គាល់មន្ត្រីជំនាញពាក់ព័ន្ធតាមដងផ្លូវមួយចំនួន ដែលចាំជួយសម្រួលចរាចរណ៍ ដឹកឈើរបស់គេឬយ៉ាងណា? ទើបហ៊ានដឹកឈើទាំងគឃ្លើនមិនខ្លាចច្បាប់។
ក្នុងករណីមេឈ្មួញឈ្មោះចាន់ណាកំពុងតែដឹកឈើចេញពីទឹកដីអូជុញខេត្តព្រះវិហារយកមកចូលក្នុងដេប៉ូផ្ដាច់មុខរបស់ខ្លួនអ្នកសារព័ត៌មានបានព្យាយាមរាយកាជូនទៅលោកមុង ប៊ុនលីម នាយខណ្ឌព្រៃឈើដែលតែខលចូលមិនទទួលទូរសព្ទ នេះជាហេតុធ្វើឲ្យមហាជនខកចិត្តចំពោះមន្ត្រីជំនាញយ៉ាងខ្លាំង ឬមេឈ្មួញឈ្មោះចាន់ណាគេបានសែនជ្រូកខ្វៃមាន់ស្ងោរដល់មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនអស់ហើយទេដឹងទើបធ្វើមិនដឹងមិនលើយ៉ាងដូច្នេះ។
ប្រភពពីពលរដ្ឋខ្លះបានលើកឡើងថាមេឈ្មួញឈ្មោះចាន់ណាគឺជាឧក្រិដ្ឋជនបំផ្លាញព្រៃឈើយ៉ាងពិតប្រាកដនៅក្នុងខេត្តសៀមរាប ដែលកន្លងមកគេតែងតែយកលេសនិងសំអាងទៅលើដេប៉ូផ្ដាច់មុខមានច្បាស់ត្រឹមត្រូវ ចង់ដឹកឈើមកពីណា យកទៅចែកចាយដាក់លក់កន្លែងណា ក៏មិនមានបញ្ហាអ្វីឡើយ ដោយផ្អែកលើច្បាប់មួយសន្លឹករបស់ដេប៉ូផ្ដាច់មុខ។
ពលរដ្ឋស្នើឲ្យឯកឧត្តមប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប និងនាយឧត្តមសេនីយ៍សែនសុខាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជួយចាត់វិធានការបង្ក្រាបមេឈ្មួញឈ្មោះចាន់ណា និងស្រាវជ្រាវចុះត្រួតពិនិត្យដេប៉ូផ្ដាច់មុខរបស់មេឈ្មួញខាងលើនេះផងដើម្បីឲ្យអស់ចម្ងល់មហាជន៕