ព័ត៌មានជាតិ

អគ្គលេខាធិការអាស៊ាន ពិភាក្សាការងារជាមួយ លោក Christopher Hui លេខាធិការសេវាហិរញ្ញវត្ថុ និងរតនាគារទីក្រុងហុងកុង

នៅព្រឹកថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានពិភាក្សាការងារជាមួយ លោក Christopher Hui លេខាធិការសេវាហិរញ្ញវត្ថុ និងរតនាគារទីក្រុងហុងកុង។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធីដើម្បីពង្រឹងកិច្ចសហការ ក្នុងការធានាបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន ចំពេលដែលឌីជីថលនីយកម្មរីកលូតលាស់យ៉ាងឆាប់រហ័ស។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *