ព័ត៌មានជាតិ

ភ្ញៀវទេសចរ ៣០៤ពាន់៦៤នាក់ រីករាយបុណ្យឆ្លងឆ្នាំសកលនៅសៀមរាប-អង្គរ ក្រោយពេលស្ថានភាពនៃជម្ងឺកូវិដ១៩ ព្រមទាំងការបើកប្រទេសឡើងវិញ ក្នុងគោលដៅស្តារសេដ្ឋកិច្ចជាតិ

ខេត្តសៀមរាប បានទទួលបាននូវសមទ្ធិផលធំៗ ផ្លូវ៣៨ខ្សែ ស្ថានីយ៍ទឹកស្អាត និង អាកាសយានដ្ឋានអន្តរជាតិថ្មី ព្រមទាំងសមទ្ធិផលផេ្សងៗទៀតផង ។  សមទ្ធិផលទាំងនេះកើតចេញឡើង ក្រោមដំបូលសុខសន្តិភាព នៃការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនមកដល់បច្ចុប្បន្ននេះ ។

ស្ថិតក្រោមដំបូលសន្តិភាព និយាយដោយឡែកនៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នាំសកល២០២៣.២០២៤ ដើមី្បទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនោះ ខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយឯកឧត្តម ប្រាក់ សោភណ្ឌ័ អភិបាលខេត្ត បានរៀបចំតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកល២០២៣. ២០២៤ និង បង្កភាពសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្តទៀតផង ។


ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ្ឌ  ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ចរាចរណ៍ នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល ដើមី្បធានាកុំឲ្យមានការកកស្ទះចរាចរណ៍ ក្នុងពេលធ្វើដំណើរនៅក្នុងក្រុងទៀតផង ។  ម្យ៉ាងទៀតក៏ជាការរួមចំណែកក្នុងការជម្រុញការផ្សព្វផ្សាយពីសត្តានុពលរបស់ខេត្តសៀមរាប ក្នុងការស្តារឡើងវិញនូវរាល់វិស័យក្នុងខេត្តសៀមរាប សំខាន់លើវិស័យ ទេសចរណ៍  ។

 

ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ធ្នូ ២០២៣មកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤តាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ភ្ញៀវទេសចរ មកពីបណ្តារាជធានី ខេត្ត បានចូលមកដើរកម្សាន្ត នៅតាមរមណីយដ្ឋាននានា រួមទាំងរាត្រីឆ្លងឆ្នាំនៅខេត្តសៀមរាប ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៣ឈានចូល ឆ្នាំ២០២៤ មានចំនួនប្រមាណជា ៣០៤ពាន់៦៤នាក់ ក្នុងនោះភាគច្រើនដ៏លើសលុប គឺភ្ញៀវទេសចរក្នុងប្រទេស  ។  តាមការប៉ាន់ប្រមាណនោះបានឲ្យដឹងថា ភ្ញៀវអ្នកដំណើរកម្សាន្តទាំងនោះ   មានមកពីបណ្តារាជធានី ខេត្ត និងក្នុងខេត្ត ក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ មានប្រមាណ ២៩៥ពាន់នាក់ និង ភ្ញៀវទេសចរណ៍បរទេស ៩ពាន់៦៤នាក់ ។ ក្នុងរបាយការណ៍ដដែលនោះ បានឲ្យដឹងថា គោលដៅសំខាន់ៗនៃដំណើរកម្សាន្តនោះ មានដូចជារមណីយដ្ឋានអង្គរ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន,តំបន់ទន្លេសាប,សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗក្នុងខេត្ត ។ តាមការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកម្សាន្តពេលរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាប ដូចជានៅផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់ផងដែរ ។
សូមបញ្ជាក់ផងដែរថា ក្នុងឱកាសឆ្លងឆ្នាំសកលនេះ ក្រុមហ៊ុនស្រាបៀរ វឌ្ឍនះ ក៏បានឧបត្តម្ភនូវម៉ូតូ ចំនួន ៥គ្រឿង ដល់រដ្ឋបាលខេត្តសៀមរាប ដើមី្បផ្តល់ជូនដល់ក្មួយៗ ប្រឡងជាប់និទ្ទេស A  សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *