ប្រជាជនស៊ែប៊ីរាប់ម៉ឺននាក់ បានចូលរួមការតវ៉ាប្រឆាំងរដ្ឋា ភិបាល នៅទីក្រុងបែលក្រាដជាលើកទីប្រាំមួយចាប់តាំងពីថ្ងៃទី៣ ឧសភា ដោយបន្ទោសវប្បធម៌នៃអំពើហិង្សា ដែលឈានដល់ការស្លាប់មនុស្ស ១៨ នាក់នៅក្នុងការបាញ់ ប្រហារដ៏ធំចំនួនពីរ និងអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួង មហាផ្ទៃលាលែងពីតំណែង។ បែល ក្រាដ និងទីក្រុងមួយចំនួនទៀតរបស់ស៊ែប៊ី បានឃើញបាតុកម្មទ្រង់ទ្រាយធំ ចាប់តាំងពីការបាញ់ប្រហារដ៏សាហាវចំនួនពីរនៅដើមខែឧសភា ដោយបានសម្លាប់មនុស្ស១៨ នាក់ និង ២០នាក់ផ្សេងទៀត រងរបួសរួមទាំងសិស្ស សាលា បឋមសិក្សាផងដែរ។ ការតវ៉ាកាលពីថ្ងៃសុក្រ គឺជាលើកទីប្រាំមួយ នៅក្នុងរដ្ឋធានីស៊ែប៊ីចាប់តាំងពីមានការសម្លាប់។
ក្រុមអ្នកតវ៉ាកំពុងទាមទារឱ្យមានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីមហាផ្ទៃប្រទេសស៊ែប៊ី លោក ប្រាធីស្លេវ ហ្គាសិក(Bratislav Gasic) និងប្រធានសេវាសម្ងាត់អាឡិចសាន់ដាវុលលីន (Aleksandar Vulin) ដែលពួកគេបានស្តីបន្ទោសចំពោះការបរាជ័យក្នុងការនាំយកក្រុមឧក្រិដ្ឋជនមករកយុត្តិធម៌។ ឧបនាយករដ្ឋមន្ត្រី អាន់ណា ប៊ើណាប៊ិក(Ana Brnabic) បាននិយាយកាលពីថ្ងៃពុធថា លោកស្រីសុខចិត្តលាលែងពីតំណែង និងបានអញ្ជើញគណបក្សប្រឆាំង បានគាំទ្រការតវ៉ាមកពិភាក្សា។ ប៉ុន្តែមេដឹកនាំបាតុករ និយាយ ថា ពួកគេនឹងមិននិយាយជាមួយរដ្ឋាភិបាលទេរហូតទាល់តែការទាមទារទាំងអស់ត្រូវបានសម្រេច៕