ព័ត៌មានជាតិ

អគ្គីលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ ៩ ខ្នង

អគ្គីលេបត្របាក់ផ្ទះអស់ ៩ ខ្នងនៅស្រុកជលគិរី
(ខេត្តកំពង់ឆ្នាំង,ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២)៖ ផ្ទះប្រជាពលរដ្ឋចំនួន ៩ ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះកាលពីវេលាម៉ោង ២ និង៣០ នាទីរសៀលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២២ នៅភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ។
លោកវរសេនីយ៍ឯក ហ៊ឹម យ៉ុង អធិការនគរបាលស្រុកជលគីរី បានឱ្យដឹងថាហេតុការណ៍បង្កឲ្យមានអគ្គីភ័យឆាបឆេះឆេះនេះគឺរងគ្រោះអស់ផ្ទះ ៩ ខ្នង ក្នុងនោះ៦ ខ្នងបានឆេះខ្ទេចទាំងស្រុងនិង ៣ ខ្នងបានឆេះអស់មួយចំហៀង។ ចំពោះមូលហេតុគឺបណ្ដាលមកពីក្មេងដាំបបរនៅចង្រ្កានហើយធ្វើប្រហែលពន្លត់ភ្លើងមិនអស់រួចដើរចោលផ្ទះ ទើបបណ្ដាលឲ្យអគ្គីភ័យនេះកើតឡើង ។
ចំពោះផ្ទះបង្កហេតុគឺមានប្ដីប្រពន្ធឈ្មោះ ម៉ៃ ព្រួញ ដែលជាផ្ទះប្រក់នឹងបាំងជញ្ជាំងស្លឹកនិងនៅជាប់ៗគ្នា ។
ចំណែកម្ចាស់ផ្ទះរងគ្រោះដទៃទៀតមាន១.ហង្ស ហាន. ២ ភា វ៉ាន់ .៣ ម៉ៅ ប្លង់ .៤ ស្រ៊ុន ថន. ៥ ម៉ន សុគន្ឋា. ៦ ម៉ៃ ប៉ោត .៧ ម៉ម ប៊ុនណាវុធ .និង៨ ឈ្មោះ អ៊ួន រិទ្ឋ ។ ចំពោះផ្ទះដែលរងការខូចខាតផ្ទះខ្លះមាន ៥ គុណនឹង ៩ ម៉ែត្រផ្ទះខ្លះទៀតមាន ៧ គុណនឹង ១២ ម៉ែត្រ ធ្វើអំពីឈើប្រក់ស្លឹក និងខ្លះប្រក់ស័ង្កសី ជាដើម។
ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះផងដែរត្រូវបានរថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុកជលគីរីចេញអន្តរាគមន៍ផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *