ព័ត៌មានជាតិ

សោកស្តាយ ជនស្ស័យ លួចកាប់ដើមឈើធ្នង់ ១ដើម រលំដល់ដី….!

មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើបន្ទាយស្រី សហការជាមួយមន្រ្តីអជ្ញាធរជាតិអប្សរា និងមន្រ្តីរដ្ឋបាលអជ្ញាធរឃុំខ្នារសណ្តាយសរុប ៧នាក់ បានចុះពិនិត្យលើករណីជនសង្ស័យលួចកាប់ដើមឈើធ្នង់១ដើម មុខកាត់គល់ទំហំ១,២០ម និងប្រវែង៦ម ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ។

ចំពោះវត្ថុតាងនៃបទល្មើសត្រូវបានរក្សាទុកនៅកន្លែងកើតហេតុជាបណ្តោះអាសន្ន រងចាំទឹកស្រកអស់នៅទីនោះទើបក្រុមការងារដឹកជញ្ចូនមករក្សាទុកនៅសង្កាត់ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *