ព័ត៌មានជាតិ

បុគ្គលឈ្មោះសោមសមសក្តិត្រូវសមត្ថកិច្ចចាប់វាយខ្នោះមិនទាន់បានមួយដង្ហើមចង្រិតផងក៍ដោះលែងទៅវិញធ្វើអោយមានការរិះគន់យ៉ាងខ្លាំង…!

 

ខេត្តកំពង់ចាម ៖ មហាជនស្ទើពាក់កណ្តាលប្រទេសបានធ្វើការរិះគន់យ៉ាងខ្លាំងក្នុងរឿងព្រហ្មទណ្ឌមួយនេះដែលតុលាការដោះលែងជនជាប់ចោទទាំងជនរងគ្រោះមិនបានដកពាក្យបណ្តឹង។ ការរិះគន់រហូតលើកជាចម្ងល់នេះគឺបន្ទាប់ពីជនជាប់ចោទ​ចំនួន៣បទល្មើសត្រូវសមត្ថកិច្ចអនុវត្តដីកាចាប់វាយខ្នោះយកទៅឃុំខ្លួនមួយយប់ហើយត្រូវតុលាការខេត្តកំពង់ចាមដោះលែងវិញយ៉ាងតក់ក្រហល់ស្ទើតែមិនទាន់បានមួយដង្ហើមចង្រិតផង។

ជុំវិញការសម្រេចដោះលែងជនជាប់ចោទឈ្មោះសោមសមសក្តិអោយនៅក្រៅឃុំរបស់តុលាការខេត្តកំពង់ចាមយ៉ាងតក់ក្រហល់នេះអង្គភាពសារព័ត៍មាន ថ្មីៗ ប៉ុស្តិ៍ TVonline យើងមិនអាចស្វែងរកជួបអ្នកនាំពាក្យរបស់សាលាដំបូងខេត្តកំពង់ចាមដើម្បីសុំការពន្យល់បានទេនៅព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២២នេះ។

ប៉ុន្តែលោកទីបរិញ៉ាអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាមបានបញ្ជាក់៖ប្រាប់សារព័ត៌មានដើមរាំងថា៖មិនមែនដោះលែងទេគឺដាក់អោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ(នៅក្រៅឃុំ)។លោកបន្តថា៖ការសម្រេចដាក់អោយស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ។លោកបញ្ជាក់ថា៖ការដាក់អោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការគឺមិនមានការដាក់តំកល់ប្រាក់នោះទេ។

លោកស្រីផាត់សុជឿនជាដើមបណ្តឹងហើយជាជនរងគ្រោះក្នុងអំពើជេរប្រមាថជាសាធារណ: អំពើហឹង្សាដោយចេតនានិងអំពើប៉ុនប៉ងមនុស្សឃាតបានអោយដឹងថាចំពោះរឿងនេះលោកស្រីមិនបានដកពាក្យបណ្តឹងនោះទេ។ចំពោះការដោះលែងជនជាប់ចោទអោយនៅក្រៅឃុំរបស់តុលាការខេត្តកំពង់ចាមនេះលោកស្រីក៍មិនបានដឹងដែរតែសង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៍ដល់លោកស្រី។ មហាជនបានលើកជាសំណួរថា៖ជននេះបានប្រព្រឹត្តរហូតដល់ទី៣បទល្មើសហើយសមត្ថកិច្ចអនុវត្តតាមដីកាចុះហេតុអីតុលាការសម្រេចដោះលែងអោយនៅក្រៅឃុំយ៉ាងលឿនតក់ក្រហល់បែបនេះឬមួយថាមានអាថកំបាំងអ្វី.?។បើប្រៀបធៀបនឹងបុគ្គលផ្សេងឬជារាស្ត្រផ្សេងៗទៀតតើតុលាការដោះលែងដូចគ្នាដែរទេ?។

ជាមួយនឹងហេតុការណ៍ដ៌អាក្រក់នេះជនរងគ្រោះរួមទាំងមហាជនស្ទើពាក់កណ្តាលប្រទេសទៅហើយបានទទូចសុំអោយតុលាការអនុវត្តច្បាប់អោយមានប្រសិទ្ធិភាពដើម្បីជាគំរូល្អនិងទទួលការគោរពពីរាស្ត្រគ្រប់រូប។សូមបញ្ជាក់ថា៖ជនជាប់ចោទឈ្មោះសោមសមសក្ត័នាយកទីចាត់ការហិរញវត្ថុសាលាខេត្តសៀមរាបត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងភ្នំពេញចាប់ខ្លួននៅម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២២នៅទីក្រុងភ្នំពេញគ្រាដែលជននេះកំពុងរត់គេចខ្លួនចេញពីខេត្តសៀមរាបទៅសម្ងំនៅទីនោះ។

ជននេះជាប់ចោទពីបទជេរប្រមាថជាសាធារណ: បទប្រើអំពើហឹង្សាដោយចេតនានិងបទប៉ុនប៉ងមនុស្សឃាតប្រព្រឹត្តនៅចំណុចផ្សារអាស៊ីក្នុងខេត្តសៀមរាបកាលពីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២តែនៅរសៀលថ្ងៃទី២៧ខែតុលាឆ្នាំ២០២២ក៍ត្រូវចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ចាមដោះលែងអោយនៅក្រៅឃុំយ៉ាងតក់ក្រហល់៕ដោយ៖រី រិន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *