ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់សួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំក្រុមការងារកងកម្លាំង អាជ្ញាធរ សួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូន

បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់

នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត

សម្តែងការសោកស្តាយចំពោះការខូចខាតផលដំណាំ ទ្រព្យសម្បត្តិខ្លះពុកម៉ែបងប្អូន និងសូមពុកម៉ែបងប្អូនថែរក្សាសុខភាព មានអ្វីកើតឡើងជាយថាហេតុសូមរាយការណ៍ជូនអាជ្ញាធរ កងកម្លាំង។

សូមបញ្ជាក់ថា ទឹកជោរជាឃុំដែលទទួលរងគ្រោះទឹកជំនន់ដែលធ្លាក់មកពីខេត្តឧត្តរមានជ័យ ស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *