ព័ត៌មានជាតិ

បទល្មើសដឹកជញ្ជូន ផលអនុផលព្រៃឈើ នៅក្នុងទឹកដីឃុំខ្វាវកើនឡើងជាងមុនរីឯមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានត្រឹមដេកអង្រឹងអឺតក៏មើលនៅមុខស្នាក់ការ តែមិនហ៊ានបង្ក្រាប…

សៀមរាប៖ នាយពេលថ្មីៗនេះគេសង្កេតឃើញថាបទល្មើសផលអនុផលព្រៃឈើ នៅក្នុងទឹកដីឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប នៅតែមានក្រុមឈ្មួញមួយចំនួននៅតែបន្តរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើគ្រប់ប្រភេទ មានដូចជា ឈឺអា ប្រភេទគ្រឿងផ្ទះ កូនឈើស្រស់ៗដែលមិនទាន់គ្រប់អាយុ រួមទាំងក្រុមឈ្មួញ ដឹកធ្យូងតាមរថយន្តសាំយ៉ុងនិងរថយន្តកែច្នៃជាច្រើនទៀត នៅតែបន្តអាជីវកម្មខុសច្បាប់ទាំងអស់នេះបានដោយរលូនដដែល។

ជាក់ស្ដែងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២២ ដែលបណ្ដើរសារព័ត៌មានយើងបានផ្ដល់ព័ត៌មានឲ្យដឹងថា នៅក្នុងឱកាសខែបិណ្ឌភ្ជុំ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើខាងលើ សម្រុកដឹកយ៉ាងគគ្រឹកគគ្រេង តែមន្ត្រីជំនាញនៅតាមដងផ្លូវដែលមានទីស្នាក់ការនីមួយៗ បានត្រឹមដេកអង្រឹង គងថ្ងាសអឺតក៏មើលតែប៉ុណ្ណោះ នេះហើយជាហេតុធ្វើឲ្យមហាជនដាក់ការសង្ស័យចំៗទៅលើមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួននៅតំបន់នោះ សង្ស័យបានទទួលផលប្រយោជន៍ពីក្រុមឈ្មួញខាងលើទាំងអស់នោះហើយមើលទៅ ទើបមិនធ្វើការបង្ក្រាប។

ប្រភពពីពលរដ្ឋបានឲ្យដឹងទៀតថា កន្លងមកថ្មីនេះ សមត្ថកិច្ចក៏បានចុះធ្វើការបង្ក្រាប រថយន្តដឹកធ្យូង នឹងឡដុតធ្យូងរួមទាំងផលអនុផលព្រៃឈើផ្សេងៗជាច្រើនទៀត នៅភូមិសាស្ត្រខេត្តសៀមរាបតាមបណ្ដាលស្រុក និង ឃុំនី
មួយៗ ផងដែរ តែដោយឡែក នាពេលថ្មីៗនេះ ក្រុមឈ្មួញទាំងអស់នោះហាក់បីដូចជាមិនខ្លាចសមត្ថកិច្ចជំនាញពាក់ព័ន្ធទាល់តែសោះ។

ពលរដ្ឋសូមសំណូមពរ លោក មុ៉ង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ជួយមានវិធានការទៅលើមន្ត្រីជំនាញដែលពាក់ព័ន្ធ មិនគួរទុកឱ្យមន្ត្រីមួយចំនួន ដេកអង្រឹងគងថ្ងាសអឺតក៏ចាំមើល តែរថយន្តដឹកធ្យូងនិងក្រុមឈ្មួញរកស៊ីដឹកផលអនុផលព្រៃឈើនោះទេ៕ដោយ៖រី រិន

 

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *