ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចណ៍មួយបានបង្កឲ្យស្លាប់មនុស្សម្នាក់ និងនារីអ្នករួមដំណើរជាមួយម្នាក់រងរបួសធ្ងន់

បើយោងតាមរបាយការរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងនៅថ្ងៃទី១៩ ខែមិថុនា ២០២២ វេលាម៉ោង៣ និង៣៥នាទី ចំណុចរង្វង់មូលព្រះបាទជ័យវរ័ន្មទី៧ ស្ថិតនៅភូមិថ្នល់ សង្កាត់ ស្រង៉ែ ក្រុងសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣១៧-៣១៨។

សមត្ថកិច្ចបន្តថាហេតុការណ៍កើតឡើងនេះមានរថយន្ត ម៉ាក TOYOTA PRUIS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ​ 2AZ.8122 អ្នកបើកបរឈ្មោះ ទី សុធា ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងមានអ្នករួមដំណើរ ម្នាក់ឈ្មោះ យី សុឃីម ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បើកប​រទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿនជ្រុលទៅបុកខឿនចែកទ្រូងផ្លូវ បន្ទាប់មកបុករង្វង់មូល ហើយបានរ៉េ ចង្កូតទៅបុកបង្គោលភ្លើងសញ្ញាចរាចរណ៍​ (បង្គោលភ្លេីងស្តុប)ខាងលិច ឈៀងខាងជើង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលអោយស្លាប់ម្នាក់ និងស្ត្រីម្នាក់រងរបួសធ្ងន់កំពុងបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែករថយន្តមួយគ្រឿងរងការខូចខាតទាំងស្រុង។

ក្នុងហេតុការណ៍លើនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាម នីតិវិធី ដើម្បីបញ្ជូនទៅតុលាការ ចំណែកវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *