ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តដឹកឈើបុកចំម៉ូតូពីខាងក្រោយ ដែលកំពុងបើកបរស្របទិសគ្នាពីលិចទៅកើត

សៀមរាប៖ នៅយប់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង២០ និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តដឹកឈើបុកចំម៉ូតូពីខាងក្រោយ ដែលកំពុងបើកបរស្របទិសគ្នាពីលិចទៅកើតតាមបណ្តោយផ្លូវជាតិលេខ៦ត្រង់ចំណុចភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប រួចក៏ធ្លាយឈើចេញពីក្នុងរថយជាច្រើនដុំ។

នគរបាលស្រុកប្រាសាទបាគង បានដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកកាម៉ារីបាឡែន ពណ៌ស ផ្លាកលេខភ្នំពេញ ២Q-៥២៤២ បើកបរដោយជនមិនស្គាល់អត្តសញ្ញណ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបុកនឹងម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ សេរី ឆ្នាំ២០២៣ គ្មានផ្លាកលេខ បណ្តាលអោយរងរបួសមនុស្ស៣នាក់ ចំណែកអ្នកបើករថយន្តបង្កហេតុនោះ បានចុះរត់គេចខ្លួនបាត់។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បណ្តាលអោយភាគីខាងម៉ូតូរងរបួសស្រាលចំនួន៣នាក់ ទី១.ឈ្មោះ ញ៉ាវ សារិន ភេទស្រី អាយុ១៩ឆ្នាំ ជាអ្នកបើកម៉ូតូ រស់នៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ទី២.ឈ្មោះ ឆប សាបៃ ភេទស្រី អាយុ៣៧ឆ្នាំ និងទី៣.ឈ្មោះ ផាន់ កក្តដា ភេទប្រុស អាយុ៨ឆ្នាំ អ្នកទាំង២នាក់ជាអ្នករួមដំណើរ រស់នៅភូមិស្រិតកើត ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រោយពីធ្វើការវាស់វែងកន្លែងកើតហេតុរួចមក រថយន្តបង្ក និងម៉ូតូដែលរងការខូចខាតត្រូវបានជំនាញយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកប្រាសាទបាគង ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ក្នុងហេតុការណ៍នោះសមត្ថកិច្ចប្រទះឃើញឈើក្នុងរថយន្តជិត២០ដុំផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *