យោងតាមប្រភពពីប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីអគ្គីភ័យ កេីតឡេីងត្រង់ចំណុច អគារខុនដូរ999 បន្ទប់ជួលជាន់ទី១១ ផ្លូវ២១៧ ភូមិទ្រា២ ក្រុម១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១៩ ០៧ ២០២៥ វេលាម៉ោងប្រមាណ២០និង៥០នាទីយប់។ អ្នកគ្រប់គ្រងអគារឈ្មោះ សឹម នាង ភេទប្រុស អាយុ៥២ឆ្នាំ ខុនដូរមាន១២ជាន់ ទំហំ៣០*១៤ ។ពុំបណ្ដាលឲ្យមានមនុស្សរងគ្រោះឫស្លាប់នោះឡើយ។
សម្ភារៈខូចខាតមាន ម៉ាសុីបោកខោអាវ និងសម្ភារៈមួយចំនួនក្នុងបន្ទប់ ។ »មូលហេតុ ៖ ផ្ទុះសេម៉ាសុីបោកខោអាវ។ ពន្លត់ចប់នៅវេលាម៉ោង ២១ និង ១៥នាទីថ្ងៃខែឆ្នាំដដែល។ ប្រេីប្រាស់ទឹក 0ម៉ែត្រគុប(បានពន្លត់ដោយប្រេីប្រាស់បំពង់ពន្លត់អគ្គិភ័យរបស់អគារផ្ទាល់)។
មានរថយន្តពន្លត់អគ្គីភ័យ របស់ការិល័យពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៥គ្រឿង និង របស់ក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន០១គ្រឿង(ពុំបានប្រេីប្រាស់)។