ព័ត៌មានជាតិ

កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបង្រ្កាបក្រុមក្មេងទំនើងចំនួន ១៨នាក់ ក្នុងក្រុងសៀមរាប

សៀមរាប ៖ យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់គណ:បញ្ជាការឯកភាពខេត្ត និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងការលុបបំបាត់ក្រុមក្មេងទំនើង បងធំបងតូចក្នុងខេត្តទេសចរណ៍ប្រវត្តិសាស្ត្រនេះ នាយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង២៤ និង២០នាទី លោកវរសេនីយ៍ឯក ជា រតនៈ នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានដឹកនាំកម្លាំងចុះល្បាត និងឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ១៨នាក់ ពាក់ព័ន្ធករណីបងធំបងតូច និងបង្ហោះម៉ូតូ :

១. ចំណុចស្ពានរ៉ោករ៉ាក ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនក្មេងទំនើងចំនួន ០៨នាក់ និងម៉ូតូចំនួន ០៤គ្រឿង ។

ក្រោយឃាត់ខ្លួន កម្លាំងអន្តរាគមន៍បានប្រគល់ជនសង្ស័យ និងវត្ថុតាងជូនកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បន្តនីតិវិធី ។

២. ចំណុចខាងជើងសាលាបឋមសិក្សាស្វាយដង្គុំប្រហែល ២០០ម៉ែត្រ ស្ថិតនៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប នៅវេលាម៉ោង២៤ និង៤៥នាទី ឃាត់ខ្លួនក្មេងទំនើងក្មេងមានគ្នាចំនួន ០៨នាក់ និងម៉ូតូ០៤គ្រឿង ។

ក្រោយឃាត់ខ្លួន កម្លាំងអន្តរាគមន៍បានប្រគល់ជនសង្ស័យ និងវត្ថុតាងជូនកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បន្តនីតិវិធី ។

៣. ចំនុចផ្លូវក្រវ៉ាត់ក្រុងខាងលិចផ្លូវកែងតារីប្រហែល ៤០០ម៉ែត្រ ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប នៅវេលាម៉ោង០១ និង៣០នាទី ឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ និងម៉ូតូ០១គ្រឿង ករណីបង្ហោះម៉ូតូ ។

ក្រោយឃាត់ខ្លួន កម្លាំងអន្តរាគមន៍បានប្រគល់ជនសង្ស័យ និងវត្ថុតាងជូនកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបន្តនីតិវិធី ៕ ដោយ៖ ស៊ាន​ វ៉ាន់នី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *