ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លា.ប់ទាំងដែលមានផ្ទៃពោះជាង៤ខែ ដោយប្ដីចុងបានបា.ញ់ចំនួន២គ្រាប់ សង្ស័យរឿងប្រច័ណ្ឌ ហេីយគេចខ្លួនទៅសារភាពនៅក្រសួងមហាផ្ទៃ ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះដល់កន្លែងកេីតហេតុនៅម៉ោង៤រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងបុរីពិភពថ្មីគួរស្រូវ៣ ផ្ទះលេខ១៦៨ ផ្លូវលេខ៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រីរងគ្រោះធ្លាប់មានប្ដីដេីមមានកូនរួចមកហេីយ តែបានលែងលះគ្នាដោយយកប្ដីក្រោយនេះមានកូនក្នុងផ្ទៃជាង៤ខែទៅហេីយ ។ ប្រភពដដែលបន្តថា ក្នុងគ្រួសារនេះតែងតែមានរឿងឈ្លោះប្រកែកគ្នា សង្ស័យប្ដីចុងប្រច័ណ្ឌនឹងប្ដីដេីម ទេីបនៅថ្ងៃកេីតហេតុ ប្ដីចុងបានបា.ញ់ ប្រពន្ធខ្លួនឯងទាំងមានកូនក្នុងផ្ទៃជាង៤ខែចំនួន២គ្រាប់ បណ្ដាលឱ្យស្លា.ប់ ឯជនដៃដល់គេចខ្លួនទៅសារភាពនៅក្រសួងមហាផ្ទៃ នាព្រលប់ថ្ងៃខែដដែល ។
ពាក់ព័ន្ធនឹងករណីនេះដែរ សមត្ថកិច្ចជំនាញបាន រកឃេីញសំបកផ្ទុះចំនួន២គ្រាប់នៅកន្លែងកេីត ហេតុ ។ ចំណែកអត្តសញ្ញាណជនរងគ្រោះ និងជនដៃដល់ សមត្ថកិច្ចជំនាញនៅមិនទាន់បញ្ចាក់ ររួមទាំងមូលហេតុនៅឡើយ៕