ព័ត៌មានជាតិ

គួរឱ្យរន្ធត់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសានយ៉ុង និងរថយន្ត លុិចសុីស RX 300 បុកគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសបួននាក់ស្រីម្នាក់

ករណីថ្នាក់ចរាចរណ៍នេះនៅផ្លូវជាតិលេ៤៨ ចន្លោះបង្គោលគីឡូ៥៥.៥៦ចំងាយពីរង្វង់មូល សាយ ភូថងប្រមាណ៣០០ម៉ែត្រចំណុចក្លោងទ្វារ វត្តភ្នំត្រងោល ស្ថិតនៅក្នុងភូមិជីមាល ឃុំ អណ្ដូងទឹក ស្រុកបុទុមសាគរខេត្តកោះកុង កាលពីថ្ងៃទី២៨ខែ កញ្ញាឆ្នាំ២០២២។

តាមប្រភពព័ត៌មាន ពីលោក អធិការ ស្រុកបូទុមសាគរ លោក យេន តូច បានឱ្យដឹងថាករណី គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសារ រថយន្ត ម៉ាកសាំងយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH.8232 បើកបរទិសដៅ ពីកោះកុង ទៅអណ្តូងទឹក មកដល់កន្លែងកើតហេតុ បានបុកពេញទំហឹង ជាមួយរថយន្ត ១គ្រឿងម៉ាក លុិចសុីសRX300ពណ៌ស ពាក់ស្លាកលេខ.កោះកុង 1C.1170ទិសដៅ ពេញពីរខេត្តកំពតទៅក្រុមហ៊ុន ញូញៀនទិសដៅបញ្ច្រាស់ទិសគ្នា។

ចំណែករថយន្តសាំងយ៉ុង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបង្ករដោយតៃកុង សាំងយ៉ុងឈ្មោះ ធឿន ផៃ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង(…ស្លា…ប់…)អ្នករួមដំណើរ២នាក់ របួសធ្ងន់ម្នាក់ស្រាលម្នាក់។

ចំណែករថយន្ត លុិចសុីសRX300ម្ចាស់ ឈ្មោះឆាត់ ម៉ាប់ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិ បឹង ឃុំច្រេស ស្រុក មេសាងខេត្តព្រៃវែង មានអ្នករួមដំណើរចំនួន៥នាក់ រងរបួសចំនួន២នាក់ស្រី១ម្នាក់ រថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ រថយន្តទាំងពីរយកមករក្សាទុក នៅកន្លែង អធិការនគរបាលស្រុក បូទុមសាគរដើម្បីរងចាំការដោះស្រាយបន្ត។

លោក អធិការ ស្រុកបូទុមសាគរ លោក យេន តូច ស្នើសុំអំពាវនាវដល់បងប្អូន ជនរួមជាតិខ្មែរយើងទាំងអស់គ្នា ដែលធ្វើដំណើរតាម ដងផ្លូវជាតិ សូមមេត្តាជួយគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទាំងអស់គ្នាផងទាន ដើម្បីសេចក្តីសុខក្នុងក្រុមគ្រួសាររបស់ បងប្អូនយើង ជៀសវាងការគ្រោះថ្នាក់ចរាចរណ៍បែបនេះ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *