
ខេត្តសៀមរាប៖ នៅថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យដឹកនាំបញ្ជា និងដាក់ពង្រាយកម្លាំងសម្រួលចរាចេណ៍ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ (10th Angkor Empire MaraThon) លើកទី១០ ក្រោមប្រធានបទ “រត់ដើម្បីសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ រត់ដើម្បីការពារបេតិកភណ្ឌមនុស្សជាតិ រត់ដើម្បីមនុស្សធម៌ជួយដល់វីរកងទ័ព និងជនភៀសសឹក”៕





